ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    លោកស្រី Liz Truss នឹងជំនួសតំណែងលោក Boris Johnson ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

    BY autoadmin September 6, 2022
    លោកស្រី Liz Truss នឹងជំនួសតំណែងលោក Boris Johnson ក្នុងនាមជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស

    គណបក្សអភិរក្សរបស់អង់គ្លេសបានប្រកាសកាលពីថ្ងៃចន្ទថា សមាជិករបស់ខ្លួនបានជ្រើសរើសលោកស្រី Liz Truss (លីស ត្រាស់) ឱ្យធ្វើជាមេដឹកនាំជំនួសលោក Boris Johnson ដែលមានន័យថា លោកស្រីនឹងត្រូវឡើងធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ចក្រភពអង់គ្លេស។ លោកស្រី Truss អាយុ ៤៧ឆ្នាំ បានយកឈ្នះលើលោក Rishi Sunak ដែលជាអតីតអធិការបតីរបស់អង់គ្លេស ដែលបានលាលែងពីតំណែងនៅកំឡុងពេលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងលោក Boris Johnson។

    លោកស្រីបានក្លាយជានាយករដ្ឋមន្ត្រីទី៤របស់ចក្រភពអង់គ្លេស ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ និងជាមេដឹកនាំស្ត្រីទី៣ បន្ទាប់ពីលោកស្រី Margaret Thatcher និង Theresa May ។

    មិនខុសពីអ្នកពីមុនៗទេ លោកស្រីនឹងត្រូវបានស្វាគមន៍ដោយបញ្ហាជាច្រើនរួមមាន៖ អតិផរណា វិបត្តិសេដ្ឋកិច្ច ភាពចលាចលនៃកម្លាំងពលកម្ម ការកើនឡើងវិក័យប័ត្រថាមពលក្នុងគ្រួសារ និងការខ្វះខាតប្រេងឥន្ធនៈ ដែលអាចកើតមានក្នុងរដូវរងារនេះ។ លោកស្រីក៏ត្រូវតែជួសជុលគណបក្សមួយ ដែលបានបែកបាក់គ្នាយ៉ាងខ្លាំង បន្ទាប់ពីការកាន់កាប់រយៈពេល ៣ឆ្នាំ ដ៏ច្របូកច្របល់របស់លោក Johnson ដែលបានឈានដល់កម្រិតកំពូលនៅក្នុងឆ្នាំ២០១៩ ជាមួយនឹងជ័យជម្នះការបោះឆ្នោតសកលយ៉ាងភ្លូកទឹកភ្លូកដី ប៉ុន្តែបានធ្លាក់ចូលទៅក្នុងរឿងអាស្រូវ ដែលមិនចេះឈប់ឈរបន្ទាប់ពីនោះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ New York Times

    Share This Post: