ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    Barcelona ឈ្នះ Levante យប់មិញ Messi បានបំណែកកំណត់ត្រាថ្មីមួយទៀតហើយ

    BY Khmernote Media December 17, 2018
    Barcelona ឈ្នះ Levante យប់មិញ Messi បានបំណែកកំណត់ត្រាថ្មីមួយទៀតហើយ

    ខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាថ្មីកាលពីយប់ បន្ទាប់ពីជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប Levante នៅក្រៅដីដោយលទ្ធផល 0-5។

    បន្ទាប់ពីជួយ Barcelona ឲ្យយកឈ្នះក្លឹប Levante ដោយលទ្ធផល 0-5 កាលពីយប់មិញរួចខ្សែប្រយុទ្ធ Lionel Messi បានបំបែកកំណត់ត្រាថ្មីមួយដោយក្លាយជាកីឡាករដែលឈ្នះការប្រកួត Laliga ក្នុងក្លឹបតែមួយដល់ទៅ 323ដង ខណៈដែលកំណត់ត្រាចាស់ធ្វើឡើងដោយអតីតខ្សែបម្រើរបស់ក្លឹបអ្នកមានបុណ្យ Barcelona គឺកីឡាករ Xavi Hernández ឈ្នះការប្រកួត Laliga ក្នុងក្លឹបតែមួយបានចំនួន 322។ ក្រៅពីជួយឲ្យក្លឹបអ្នកមានបុណ្យ Barcelona យកឈ្នះក្លឹប Levante និងបំបែកកំណត់ត្រាថ្មីរួចនោះ ក្នុងការប្រកួតនេះខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបានសុតបញ្ចូលទី Hat-Trick និងបញ្ជូនឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបានចំនួន 2 គ្រាប់ទៀតផងដែរ។

    គ្រាប់បាល់ចំនួន 5 គ្រាប់សុតបញ្ចូលទីនោះគឺសុទ្ធតែមានចំណែករបស់ Messi ទាំងអស់។ នៅក្នុងលីគកំពូល Laliga រដូវកាល 2018/2019 នេះខ្សែប្រយុទ្ធ Lionel Messi កំពុងឈរលើកំពុងតារាងអ្នកសុតបញ្ចុលទីច្រើនជាងគេ (14 គ្រាប់) និងឈរលើកំពូងតារាងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមសុតបញ្ចូលទីបានច្រើនជាងគេ (10ដង)។

    បុត្រ

    ប្រភព៖ Goal

    Share This Post:
    MPO4D jitutoto mpo4d Mpoplay