ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    គ្រោះ​រញ្ជួយ​ដី​នៅ​ចិន មានមនុស្ស ៦៥នាក់​បាត់បង់ជីវិត និង១៦នាក់​បាត់​ខ្លួន ខណៈ​តៃវ៉ាន់​ត្រៀម​បញ្ជូន​ក្រុមជួយសង្គ្រោះទៅបេសកកម្មជួយសង្គ្រោះនៅចិន

    BY autoadmin September 6, 2022
    គ្រោះ​រញ្ជួយ​ដី​នៅ​ចិន មានមនុស្ស ៦៥នាក់​បាត់បង់ជីវិត និង១៦នាក់​បាត់​ខ្លួន ខណៈ​តៃវ៉ាន់​ត្រៀម​បញ្ជូន​ក្រុមជួយសង្គ្រោះទៅបេសកកម្មជួយសង្គ្រោះនៅចិន

    ចិន៖ យោងតាមទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៦ ខែកញ្ញា អំពីការវិវឌ្ឍនៃគ្រោះរញ្ជួយដីកម្រិត ៦.៦ ដល់ ៦.៨រ៉ិចទ័រ ដែលស្ថិតនៅកណ្តាលទីក្រុង Luding មានចម្ងាយប្រហែល ២២៦គីឡូម៉ែត្រពីទីក្រុង Chengdu ក្នុងខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន កាលពីរសៀលថ្ងៃចន្ទ ទី៥ ខែកញ្ញា កន្លងទៅនេះ ដោយចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៥ នាក់។ ចំណែកសារព័ត៌មានចិន CCTV បានឲ្យដឹងថា មានមនុស្សចំនួន ១៧ នាក់បានស្លាប់នៅ Ya’an ហើយ មានមនុស្សចំនួន ២៩ នាក់កំពុងស្ថិតនៅក្នុងតំបន់ Ganzi ទីបេ នៅភាគខាងលិចខេត្តស៊ីឈួន។ រីឯ មនុស្ស ១៦ នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយមានអ្នករបួសប្រហែល ៥០ នាក់ និងជាង ២០០ នាក់នៅឯរមណីយដ្ឋានដែលត្រូវបានកាត់ផ្តាច់ពីខាងក្រៅ។

    យោងតាមរបាយការណ៍បាន​បញ្ជាក់ថា ការ​រញ្ជួយ​ដី​បាន​អង្រួន​អគារ​ និងផ្ទះសំបែងនានា​ក្នុង​ទីក្រុង Chengdu ហើយទីក្រុង Chongqing ត្រូវបានបំផ្លាញជាទំហំដ៏ធំ ចំណែកផ្លូវត្រូវបានកាត់ផ្តាច់ដោយថ្ម និងការបាក់ដីផងដែរ។ ចំណែកគណៈរដ្ឋមន្ត្រីមានកិច្ចប្រជុំបន្ទាន់មួយកាលពីល្ងាចថ្ងៃចន្ទ ហើយបានបញ្ជាឱ្យបញ្ជូនបុគ្គលិកជាង ៦,៥០០ នាក់ទៅកាន់តំបន់រងផលប៉ះពាល់ ក្រៅពីនេះនៅមានមន្ត្រី​ផ្សេង​ទៀត​បានធ្វើការដក​ដីដែលបាក់ ក៏ដូចជាលើក​ផ្ទាំង​ថ្ម ដែលបិតផ្លូវ រោងចក្រថាមពលមួយចំនួននៅក្នុងទីក្រុង Ya’an និងតំបន់ Ganzi ត្រូវបានបិទជាបណ្តោះអាសន្ន។

    ជាមួយគ្នានេះដែរ ប្រធានាធិបតីតៃវ៉ាន់ Tsai Ing-wen បានចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះដោយគ្រោះរញ្ជួយដី ហើយ​ថា​ខ្លួន​ត្រៀម​បញ្ជូន​ក្រុម​សង្គ្រោះ​ទៅ​បេសកកម្ម​ជួយ​សង្គ្រោះ​នៅ​ប្រទេស​ចិន នេះជាសញ្ញាល្អរវាងចិន និងតៃវ៉ាន់។ បើទោះបីជាមានភាពតានតឹងផ្នែកយោធាពីមុនមកពីភាគីទាំងពីរនៅក្នុងតំបន់ជុំវិញច្រកសមុទ្រតៃវ៉ាន់ក៏ដោយ៕

    អត្ថបទ៖ Bee
    ប្រភព៖bbc

    Share This Post: