ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទិដ្ឋភាពប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចូលរួមពិធីសម្ពោធ​រោង​ល្ខោន​ខោល​វត្តស្វាយ​អណ្តែត យ៉ាងអធិកអធម

    BY Khmernote Media December 17, 2018
    ទិដ្ឋភាពប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រី ចូលរួមពិធីសម្ពោធ​រោង​ល្ខោន​ខោល​វត្តស្វាយ​អណ្តែត យ៉ាងអធិកអធម

    កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះមានពិធីសម្ពោធ​រោង​ល្ខោន​ខោល​វត្តស្វាយ​អណ្តែតដ៏ធំសង់ពីថ្មប្រក់គ្រឿងនៅក្នុងវត្តស្វាយអណ្ដែត មានទីតាំងនៅស្រុកល្វាឯម ខេត្តកណ្តាល។ ពិធីសម្ពោធនេះមានវត្តមានពីសំណាក់រដ្ឋមន្រ្តីក្រសួងវប្បធម៌ លោកស្រី ភឿង សកុណា អភិបាលខេត្តកណ្ដាល តំណាងអង្គការយូនេស្កូ ព្រមទាំងប្រជាពលរដ្ឋ សិស្សានុសិស្ស ជាច្រើននាក់ទៀត ហើយក៏មានការសម្តែងល្ខោនខោលផងដែរ។

    គួររំលឹកផងដែរថា ល្ខោនខោល​វត្ត​ស្វាយ​អណ្តែត របស់​កម្ពុជា ត្រូវបាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​អង្គការ​យូណេស្កូ​ផ្លូវការ​ហើយ​នា​អំឡុង​នៃ​សម័យប្រជុំ​លើក​ទី​១៣​នៃ​គណៈកម្មាធិការ​អន្តររដ្ឋាភិបាល​សម្រាប់​ការថែរក្សា​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​មជ្ឈមណ្ឌល Swami Vivekananda International Convention Centre (SVICC) ក្រុង Port Loiuis ប្រទេស​ម៉ូ​រី​ស កាលពីថ្ងៃទី​២៨ ខែវិច្ឆិកា។ ល្ខោន​ដ៏​ចំណាស់​របស់​ខ្មែរ​មួយ​នេះ ស្ថិតក្នុង​ចំណោម​បញ្ជី​បេតិកភណ្ឌ​អរូបី​ដែល​ត្រូវការ​សង្គ្រោះបន្ទាន់ (Urgent Safeguarding List)៕

    ប្រភព៖ Preap Chanmara

    Share This Post:
    MPO4D jitutoto mpo4d Mpoplay