ប្រទេសឥណ្ឌាអនុម័តស្ព្រៃបាញ់ចម្រុះបង្ការជំងឺកូវីដ១៩ ដែលត្រូវបានអភិវឌ្ឍនៅក្នុងស្រុក
- BY
- autoadmin
- September 7, 2022
ប្រទេសឥណ្ឌាបានអនុម័តស្ព្រៃបាញ់ចម្រុះបង្ការជំងឺ COVID-19 ដែលត្រូវបានអភិវឌ្ឍក្នុងស្រុក សម្រាប់ការប្រើប្រាស់ជាបន្ទាន់ នៅថ្ងៃអង្គារ ទី០៦ ខែកញ្ញា ឆ្នាំ២០២២ ដែលជាការជំរុញដល់ឧស្សាហកម្មឱសថក្នុងស្រុករបស់ប្រទេសនេះ។ ស្ព្រៃបាញ់ច្រមុះថ្មីនេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bharat Biotech ដែលធ្លាប់បង្កើតវ៉ាក់សាំងបង្ការជំងឺ COVID-19 មួយផ្សេងទៀត ដែលត្រូវបានបើកផ្លូវដោយអង្គការសុខភាពពិភពលោកកាលពីខែវិច្ឆិកាឆ្នាំមុន។ ផលិតផលថ្មីនេះបានទទួលការអនុញ្ញាតកាលពីថ្ងៃអង្គារ ដែលនឹងត្រូវប្រើប្រាស់ជាមូលដ្ឋាន សម្រាប់អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬកំពុងចាក់វ៉ាក់សាំងជាដំណាក់កាល ដែលមានអាយុចាប់ពី ១៨ឆ្នាំ ប៉ុន្តែមិនអាចប្រើប្រាស់ជាដូសជំរុញបានទេ។

រដ្ឋមន្ត្រីសុខាភិបាលលោក Mansukh Mandaviya បាននិយាយនៅលើ Twitter ថា៖«ជំហាននេះនឹងពង្រឹងបន្ថែមទៀតនូវការប្រយុទ្ធរួមគ្នារបស់យើងប្រឆាំងនឹងជំងឺរាតត្បាត»។ ក្រុមហ៊ុនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុន Bharat Biotech បានធ្វើការសាកល្បងដំណាក់កាលទី៣ នៅក្នុង ១៤ កន្លែងនៅជុំវិញប្រទេសឥណ្ឌា ហើយបានរកឃើញថា ស្ព្រៃនេះមានសុវត្ថិភាពខ្ពស់ ប្រៀបទៅនឹងវ៉ាក់សាំងដទៃទៀត។ ប្រធានក្រុមហ៊ុន Bharat Biotech លោកស្រី Krishna Ella បាននិយាយថា៖«ទោះបីជាមានការខ្វះខាតនៃតម្រូវការសម្រាប់វ៉ាក់សាំង COVID-19 ក៏ដោយ យើងបានបន្តការអភិវឌ្ឍន៍ស្ព្រៃបាញ់ច្រមុះ ដើម្បីធានាថា យើងត្រូវបានរៀបចំយ៉ាងល្អជាមួយនឹងបច្ចេកវិទ្យាថ្មី សម្រាប់ជំងឺឆ្លងនាពេលអនាគត»៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post:






