ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានករណីឆ្លងជម្ងឺអុតស្វាខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលចំនួនតួរលេខកើនឡើងជាង ២១,០០០ករណីហើយ

    BY autoadmin September 12, 2022
    សហរដ្ឋអាមេរិក ក្លាយជាប្រទេសដែលមានករណីឆ្លងជម្ងឺអុតស្វាខ្ពស់ជាងគេបំផុតនៅលើពិភពលោក ដែលចំនួនតួរលេខកើនឡើងជាង ២១,០០០ករណីហើយ

    អាមេរិក៖ យោងតាមទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ កាលពីពេលថ្មីៗកន្លងទៅនេះ បានឲ្យដឹងថា តាមរយៈមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក ឬហៅកាត់ថា (CDC) ដោយអាជ្ញាធរអាមេរិកបានបញ្ជាក់អំពី ចំនួនសរុបនៃករណីជំងឺអុតស្វាដែលមានរហូតដល់ទៅ ២១,០០០ ករណី គិតត្រឹមថ្ងៃច័ន្ទ ទី១២ ខែកញ្ញានេះ ហើយរដ្ឋដែលមានករណីឆ្លងច្រើនជាងគេគឺ រដ្ឋកាលីហ្វ័រញ៉ា មានចំនួន ៤,៣០០ករណី ហើយទី២ គឺទីក្រុងញូវយ៉ក មាន ៣,៥១៩ករណី និងទី៣រដ្ឋផ្លរីដាចំនួន ២,១៩៣ ករណី។

    ចំណែកគណៈកម្មាធិការប្រតិបត្តិដឹកនាំដោយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កំពុង​ប្រឈម​នឹង​ការ​រិះគន់​ជុំវិញ​ការ​ដោះស្រាយ​ជំងឺ​នេះ ដោយរាប់បញ្ចូលទាំងការខកខានក្នុងការបញ្ជាទិញវ៉ាក់សាំងអោយបានគ្រប់គ្រាន់ ការព្យាបាលរហ័ស និងការពិនិត្យជំងឺពេញលេញ ដើម្បីបញ្ចប់ការរាតត្បាតនៃជំងឺអុតស្វានេះ។

    ខណៈពេលនេះ សហរដ្ឋអាមេរិកគឺជាប្រទេសដែលមានករណីជំងឺអុតស្វាច្រើនជាងគេបំផុតនៅលើពិភពលោក។ ថ្មីៗនេះដែរ សារព័ត៌មាន Bloomberg បានរាយការណ៍ថា សេតវិមានបានបរាជ័យម្តងហើយម្តងទៀតក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺអុតស្វា ចាប់តាំងពីដំណើរការនៃការចាក់វ៉ាក់សាំង រហូតដល់ការទំនាក់ទំនងជាមួយប្រជាជន៕


    អត្ថបទ៖ Bee
    ប្រភព៖ xinhuathai

    Share This Post: