សង្គម

ជួយស៊ែរផង! មកចំណាំកំពូលចោរស្រី ដើរលួចឆបោកយកកាបូបភ្ញៀវពីក្នុងហាងអស់មិនតិចជាង ១០ ២០ហាងឡើយ (មានវិដេអូ)

BY
Khmernote Media
December 18, 2018

មានការចែករំលែកតៗ គ្នាក្នុងបណ្ដាញហ្វេសប៊ុក ពីករណីចោរស្រីចូលលួចបន្លំយកកាបូបលុយរបស់ភ្ញៀវក្នុងហាងស្រស់ៗ ដោយគ្មាននរណាចាប់អារម្មណ៍។ ជាក់ស្ដែងតាមរយៈវីដេអូដែលចាប់បានពីកាម៉េរ៉ាសុវត្ថិភាពនៅក្នុងហាង បានបង្ហាញពីសកម្មភាពរបស់ចោរស្រីនៅក្នុងរូប ដែលដើរចូលទៅក្នុងហាង រួចធ្វើពុតជាស្គាល់នឹងអ្នកទិញ រួចក៏ឆ្លេឆ្លាដើរចុះឡើងដើម្បីរកឱកាស។

ចុងក្រោយបានប្រើល្បិចរុញអ្នកទិញឲ្យចូលលខោអាវ ចាក់គន្លឹះទ្វារបន្ទប់ រួចឆ្លៀតពេលឆក់យកកាបូបគេចេញទៅហាង រត់បាត់ស្រមោលតែម្ដង។ ក្រោយការចែករំលែកវីដេអូនេះ​ មានការចូលរួមខមិនពីមហាជនជាច្រើនថា ស្រ្តីជាចោររូបនេះ គឺជាចោរស្រីដ៏ល្បី ដោយបានធ្វើការឆបោកពីហាងគេគ្រប់គ្នាអស់ចំនួនច្រើនដងមកហើយ។ ចង់ដឹងច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖

Share This Post: