បាងកកជាប់ឈ្មោះក្នុងបញ្ជីទីក្រុង ដែលមានតម្លៃថ្លៃសម្រាប់ការរស់នៅទាំង ១០០លើពិភពលោក
ការសិក្សាមួយដែលបានធ្វើឡើងដោយវិទ្យាស្ថាន ECA International បារកឃើញថា ពេលនេះទីក្រុងបាងកង ប្រទេសថៃ បានជាប់ឈ្មោះក្នុងបញ្ជីទីក្រុង ដែលមានតម្លៃថ្លៃសម្រាប់ការរស់នៅទាំង ១០០ នៅលើពិភពលោកហើយ ដោយទីក្រុងមួយនេះស្ថិតនៅលេខរៀងទី ៩០ ។ ការសិក្សាបានធ្វើការផ្តោតសំខាន់ទៅលើ តម្លៃចំណីអាហារ ការស្នាក់នៅ តម្លៃនៃការសិក្សា តម្លៃរថយន្ត តម្លៃសម្ភារប្រើប្រាស់ និងសេវាកម្មផ្សេងៗជាច្រើនទៀត។ បើតាមលោក Lee Quane នាយកវិទ្យាស្ថាន ECA International ប្រចាំនៅតំបន់អាស៊ីបានឲ្យដឹងថា កត្តាដែលជំរុញឲ្យថៃក្លាយជាប្រទេស ដែលមានតម្លៃថ្លៃសម្រាប់ការរស់នៅ (ជាពិសេសសម្រាប់ជនបរទេស) ក្នុងចំណោមទីក្រុងទាំង ១០០ នោះ ដោយសារតែប្រទេសថៃមានខឿនសេដ្ឋកិច្ចរឹងមាំ និងតម្លៃលុយបាក៏មានតម្លៃខ្ពស់ផងដែរ។ ខាងក្រោមនេះជាតារាងនៃទីក្រុងទាំង ១០ ដែលមានតម្លៃថ្លៃសម្រាប់ការរស់នៅក្នុងតំបន់អាស៊ី និងពិភពលោក៖
ទីក្រុងដែលមានតម្លៃថ្លៃទាំង ១០ នៅអាស៊ី៖

ទីក្រុងដែលមានតម្លៃថ្លៃទាំង ១០ នៅលើពិភពលោក៖
អត្ថបទ៖ ភក្តី
ប្រភព៖ bangkokpost
