កូរ៉េខាងជើងបានអនុម័តច្បាប់ថ្មីមួយ ដែលបង្ហាញថា ប្រទេសនេះនឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួននោះឡើយ
- BY
- autoadmin
- September 9, 2022
កូរ៉េខាងជើងបានអនុម័តច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ ដោយបញ្ជាក់ពីលក្ខខណ្ឌ ដែលខ្លួននឹងធ្វើការវាយប្រហារនុយក្លេអ៊ែរ។ ច្បាប់មួយនោះបានចែងថា ប្រទេសជាតិនឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើការដឹកនាំរបស់ខ្លួនត្រូវបានគេវាយប្រហារ។ មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា កូរ៉េខាងជើងជារដ្ឋអាវុធនុយក្លេអ៊ែរ ដោយមិនអាចត្រឡប់វិញបានទេ ហើយបាននិយាយថា ទីក្រុងព្យុងយ៉ាងនឹងមិនបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួនឡើយ។

សុន្ទរកថារបស់លោក ត្រូវបានចាក់ផ្សាយនៅថ្ងៃសុក្រដោយទូរទស្សន៍រដ្ឋកណ្តាលកូរ៉េ ហើយលោក គីម ក៏បានសម្តែងការមិនទុកចិត្តយ៉ាងខ្លាំងចំពោះសហរដ្ឋអាមេរិក ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោនចង់ឱ្យកូរ៉េខាងជើងបោះបង់អាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយរំសាយរបបរបស់គាត់ចោក។ លោក គីម បានសង្កត់ធ្ងន់ថា កូរ៉េខាងជើងនឹងមិននាំមុខគេ នៅក្នុងការរំសាយអាវុធនុយក្លេអ៊ែរឡើយ៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






