អន្តរជាតិ

រុស្ស៊ីទម្លាក់មីស៊ីលនៅតំបន់ Kharkov ដែលធ្វើឱ្យមានការផ្ដាច់ភ្លើងទ្រង់ទ្រាយធំនៅតំបន់ Kharkiv និង Donetsk

BY
autoadmin
September 12, 2022

ការដាច់ភ្លើងទ្រង់ទ្រាយធំមួយ បានវាយប្រហារភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានបាញ់ផ្លោងមីស៊ីល លើរោងចក្រថាមពលកម្ដៅ និងកន្លែងផ្គត់ផ្គង់ទឹក នៅក្នុងតំបន់ Kharkov ។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារបានកើតឡើងកាលពីថ្ងៃអាទិត្យ ដែលបណ្តាលឱ្យមានការដាច់ភ្លើងយ៉ាងទូលំទូលាយនៅជុំវិញតំបន់ Kharkiv និង Donetsk ។

អភិបាលក្រុង Kharkiv បាននិយាយថា រុស្ស៊ីបានទម្លាក់មីស៊ីលនៅក្នុងការវាយប្រហារ «សងសឹក» នៅពេលដែលកងកម្លាំងអ៊ុយក្រែន ដណ្តើមបានទឹកដីមួយចំនួននៅភាគខាងកើតអ៊ុយក្រែនឡើងវិញ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានបរិហាររុស្ស៊ីនៅក្នុងសារមួយ ដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា៖«ភេរវកររុស្ស៊ី … វាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ»។ គាត់បានបន្តថា៖«គោលដៅរបស់ពួកគេ គឺដើម្បីឱ្យពលរដ្ឋអត់អគ្គិសនី ជំនួសឱ្យការផ្តោតទៅលើទីតាំងយោធា»៕

អត្ថបទ៖ លីដា
ប្រភព៖ Nikkei

Share This Post: