ជំពាក់លុយគេមិនចង់សង បែកគំនិតប្រឌិតរឿងថាខ្លួនឯងឈឺស្លាប់បាត់ហើយ
សិង្ហបុរី៖ បុរសម្នាក់បានប្រឌិតរឿងថា គាត់បានស្លាប់បាត់បង់ជីវិត តែការពិតគាត់បានរត់គេចខ្លួនបាត់ ដើម្បីគេចចេញពីការសងប្រាក់ទៅកាន់ស្រ្តី ដែលម្ចាស់បំណុល និងជាមិត្តភក្តិរបស់គាត់ម្នាក់។ រឿងនេះបានធ្វើឲ្យផ្អើលពេញបណ្តាញសង្គម Facebook សិង្ហបុរី បន្ទាប់ពីស្រីជាម្ចាស់បំណុល និងជាម្ចាស់គណនី Facebook ម្នាក់ដែលមានឈ្មោះថា Abigail Lee បានយករូបភាពនៃការឆ្លើយឆ្លងសាររវាងនាង និងបុរសដែលបានខ្ចីលុយនោះ រូបថតរបស់បុរសនោះ រួមជាមួយនឹងភស្តុតាំងជាច្រើនទៀត ដែលបញ្ជាក់នាងពិតជាបានឲ្យលុយបុរសនោះខ្ចីលុយចំនួន ២៦,០០០ ដុល្លារសិង្ហបុរី (១,៨៩៨៣ ដុល្លារអាមេរិក)។
នៅពេលដែលគ្មានលុយសងគេវិញ ស្រាប់តែបុរសនោះបានប្រឌិតរឿង ថាគាត់បានឈឺស្លាប់ហើយ និងបានគេចខ្លួនបាត់តែម្តង។ យ៉ាងណាក្តី ក្រោយមកគេបានប្រទះឃើញបុរសនេះនៅរស់ជាធម្មតា ទើបធ្វើឲ្យស្រ្តីជាម្ចាស់បំណុលហួសចិត្តយ៉ាងខ្លាំង និងសម្រេចចិត្តបង្ហោះរឿងនេះក្នុងបណ្តាញសង្គម ដើម្បីឲ្យបុរសនោះខ្មាស់គេ និងយកប្រាក់មកសងវិញ។ ប៉ុន្តែរហូតមកទល់នឹងពេលនេះ បុរសរូបនោះនៅតែមិនទាន់មានប្រាក់សងគេដដែល៕

អត្ថបទ៖ ភក្តី
ប្រភព៖ worldofbuzz





