ជប៉ុនបញ្ជូនព្រះរាជអាជ្ញាទៅកាន់តុលាការអន្តរជាតិ ដើម្បីជួយស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន
- BY
- autoadmin
- September 13, 2022
ក្រសួងយុត្តិធម៌របស់ប្រទេសជប៉ុនបានបញ្ជូនក្រុមព្រះរាជអាជ្ញា ទៅកាន់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ដើម្បីជួយស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាម ដែលត្រូវបានចោទប្រកាន់នៅក្នុងប្រទេសអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Hanashi Yasuhiro បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារនេះថា ក្រសួងរបស់លោកបានបញ្ជូនព្រះរាជអាជ្ញាចំនួន ២នាក់ ទៅតុលាការ ICC នៅទីក្រុងឡាអេ នៅរដូវក្តៅនេះ។

លោក Hanashi Yasuhiro បានបន្ថែមថា ជប៉ុនបានបញ្ជូនអ្នកច្បាប់ទៅពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ លោកថា ICC មានតួនាទីរក្សាក្នុងការពង្រឹងសណ្តាប់ធ្នាប់អន្តរជាតិ ដោយផ្អែកលើនីតិរដ្ឋ។ ប្រទេសជប៉ុនក៏បានបង់ប្រាក់ជាមុន សម្រាប់ការរួមចំណែករបស់ខ្លួនដល់ ICC ដើម្បីគាំទ្រដល់ការស៊ើបអង្កេតរបស់តុលាការលើឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចោទប្រកាន់ថា បានកើតឡើងបន្ទាប់ពីការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនបានចាប់ផ្តើម៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






