នាយកប្រតិបត្តិក្រុមហ៊ុនយក្សដ៏ល្បី ណែនាំពីវិធីសាស្ត្រ ៧យ៉ាង ដែលជួយដោះស្រាយបញ្ហាស្រ្តេសបានល្អបំផុត
ស្រ្តេសជាបញ្ហាសុខភាពមួយ ដែលមនុស្សជាច្រើនបានជួបប្រទះក្នុងជីវិតរបស់នៅរបស់ពួកគេ។ មានវិធីជាច្រើនដើម្បីដោះស្រាយបញ្ហាមួយនេះ តែបើយោងតាមលោក Jack Dorsey ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Twitter និងក្រុមហ៊ុន Square បានណែនាំថា វិធីទាំង ៧ យ៉ាងខាងក្រោមនេះ អាចជួយដោះស្រាយបញ្ហាស្រ្តេសបានយ៉ាងល្អបំផុត៖
១. ដើរលំហែរទៅកាន់កន្លែងថ្មីៗ ឬកន្លែង ដែលមានខ្យល់អាកាសបរិសុទ្ធ អាចជួយលុបបំបាត់បញ្ហាស្រ្តេសបានមួយផ្នែកធំ។
២. រៀនធ្វើសមាធិ៖ ការធ្វើសមាធិត្រឹមត្រូវតាមក្បួនខ្នាត ឬមានអ្នកជំនាញណាម្នាក់ណែនាំក៏អាចជួយលុបបំបាត់បញ្ហាស្ត្រេស បានដែរ។
៣. ញ៉ាំអាហារសុខភាព៖ ញ៉ាំអាហារសុខភាពឲ្យបានច្រើនដូចជាបន្លែ ផ្លែឈើ ត្រី និងអាហារដែលមានជាតិសរសៃឲ្បបានច្រើន និងជៀសវាងអាហារ ដែលមានជាតិខ្លាញ់ ស្ករ សាច់ និងភេសជ្ជកំប៉ុង។
៤. កាត់បន្ថយការទទួលទានគ្រឿងស្រវឹង៖ ការទទួលទាន់គ្រឿងស្រវឹងច្រើននឹងធ្វើឲ្យអ្នកបាត់បង់សមត្ថភាពនៃការគិត ការផ្តោតអារម្មណ៍ និងការសម្រេចចិត្ត ដែលវាជាហេតុធ្វើឲ្យអ្នកកាន់តែមានសំពាធផ្លូវចិត្តបន្ថែមទៀត។
៥. ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់៖ ការធ្វើលំហាត់ប្រាណគ្រប់ប្រភេទអាចជួយឲ្យអ្នកធូរស្បើយក្នុងអារម្មណ៍ និងអាចបន្ថយបញ្ហាស្រ្តេសបានយ៉ាងល្អ។
៦. មានគោលដៅរៀបការ៖ ពេលខ្លះមានការមានគូស្នេហ៍ ចេញក្រៅជាមួយគ្នា និងមានគម្រោងធំៗក្នុងជីវិតជាមួយគ្នាដូចជាគម្រោងរៀបការ អាចធ្វើឲ្យអ្នកសប្បាយចិត្ត និងបំភ្លេចនៅបញ្ហាស្រ្តេសផងដែរ។
៧. ប្រើពេលជាមួយគ្រួសារឲ្យបានច្រើន៖ កុំព្យាយាមនៅម្នាក់ឯង បើអាចគួររកពេលវេលាជួបជុំជាមួយនឹងសមាជិកគ្រួសារឲ្យ បានច្រើន៕

អត្ថបទ៖ ភក្តី
ប្រភព៖ cnbc