សង្គម

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ជាមុខសញ្ញាដែលបានធ្វើសកម្មភាពឆក់ក្នុងស្រុកទឹកឈូ ខេត្តកំពត

BY
Naren
September 14, 2022

(កំពត)៖ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកទឹកឈូ សហការជាមួយកម្លាំងនៃអធិការដ្ឋានក្រុងបូកគោ ឃាត់ខ្លួនជនសង្ស័យ បាន៣នាក់ ដែលធ្វើសកម្មភាព ឆក់ខ្សែក កើតឡើងនៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២។ ជនសង្ស័យទាំង៣នាក់មានឈ្មោះដូចតទៅនេះ ១. ឈ្មោះ សុប យូសុះ ភេទប្រុស អាយុ ១៨ឆ្នាំ, ២. ឈ្មោះ សាក់ ឌុលសារីម ភេទប្រុសអាយុ ២១ឆ្នាំ អ្នកទាំង២រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ និង ៣. ឈ្មោះ សាយ ថង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះទន្សែ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស។

សមត្ថកិច្ចបានរើបអូសវត្ថុតាងមានម៉ូតូ ចំនួន០២គ្រឿង ម៉ាកសងឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2FB.2987 (ជិះម្នាក់) និងម៉ាកសង់ពណ៍ស ស្លាកលេខព្រះសីហនុ1l-1385 ជិះគ្នា ២នាក់។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនបាន ជនសង្ស័យទាំង៣នាក់នៅម៉ោង៩យប់នៃថ្ងៃខែឆ្នាំដដែល។ បច្ចុប្បន្នជនសង្ស័យត្រូវបាននាំខ្លួនមកសួរនាំដើម្បីបន្តនីតិវិធីច្បាប់៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តកំពត

Share This Post: