ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាអ្នកបង្កើតកាក់ Luna និងជាស្ថាបនិករបស់ TERRA Blockchain

    BY autoadmin September 14, 2022
    តុលាការកូរ៉េខាងត្បូងចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាអ្នកបង្កើតកាក់ Luna និងជាស្ថាបនិករបស់ TERRA Blockchain

    តុលាការកូរ៉េខាងត្បូងបានចេញដីកាចាប់ខ្លួនលោក Do Kwon ដែលជាអ្នកបង្កើតរូបិយប័ណ្ណគ្រីបតូ ឬហៅថាកាក់ Luna និងជាស្ថាបនិកនៃវេទិកា Blockchain Terraform Labs (TERRA)។ អ្នកនាំពាក្យរបស់រដ្ឋអាជ្ញាបានប្រាប់រ៉យទ័រថា៖«ដីកាចាប់ខ្លួនមួយ ត្រូវបានចេញសម្រាប់មនុស្សសរុបចំនួន ៦នាក់ រួមទាំងលោក Do Kwon ដែលបច្ចុប្បន្នកំពុងរស់នៅក្នុងប្រទេសសិង្ហបុរី»។

    លោក Do Kwon ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​ពី​ក្រុមអ្នក​វិនិយោគ​ បន្ទាប់​ពី​តម្លៃ​របស់កាក់ Luna បាន​ធ្លាក់​ចុះ​ដល់​សូន្យ​ក្នុង​ខែ​ឧសភា ក្រោយពី​ការ​ដួល​រលំ​នៃកាក់ UST (Stablecoin TerraUSD) ដែលជាកាក់ក្នុងគោលបំណងឱ្យមានមានតម្លៃថេរ ស្មើនឹងប្រាក់ដុល្លារ។ យ៉ាងណាក៏ដោយ រ៉យទ័រនៅមិនអាចទាក់ទងលោក Kwon សម្រាប់ការអធិប្បាយបាននៅឡើយទេ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Channel News Asia

    Share This Post: