ខ្មែរណូត

ស្វែងរក

  • សង្គម

    ក្រសួងអប់រំ កំពុងបើកការស៊ើបអង្កេតលើករណីនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ

    BY Naren September 14, 2022
    ក្រសួងអប់រំ កំពុងបើកការស៊ើបអង្កេតលើករណីនាយកវិទ្យាល័យហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ

    (ភ្នំពេញ)៖ នៅថ្ងៃនេះមានការចែករំលែកនូវវីដេអូដែលបង្ហាញសកម្មភាពលោក ម៉ម សុធានី នាយកសាលាវិទ្យាល័យ ហ៊ុនសែន សេរីភាព ក្រុងតាខ្មៅ បានវាយសិស្សស្រី២នាក់ ដោយមានការជជែកវែកញែកខុសត្រូវពីសំណាក់មហាជន។ ក្នុងនោះផងដែរ នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២២ អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា បានថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ក្រសួងកំពុងបើកការស៊ើបអង្កេតលើបញ្ហានេះ។

    យោងតាមប្រភពបានឱ្យដឹងថា ប្រសិនបើរកឃើញកំហុសដូចការប្រព្រឹត្តមែននោះនាយកវិទ្យាល័យរូបនេះ អាចប្រឈមនឹងវិធានការរដ្ឋបាល២កម្រិតដែលមានដូចជា វិធានការរដ្ឋបាលថ្នាក់ទី១ គឺស្តីបន្ទោសជាលាយលក្ខអក្សរ និងផ្លាស់ដោយបង្ខំ និងវិធានការរដ្ឋបាលទី២ គឺលុបឈ្មោះចេញពីក្របខណ្ឌ៕

    Share This Post: