មឈូសព្រះសពម្ចាស់ក្សត្រី Elizabeth II បានមកដល់ព្រះបរមរាជវាំង Westminster នៅមុនការប្រារព្ធពិធីបុណ្យថ្នាក់រដ្ឋ
មឈូសព្រះសពរបស់ម្ចាស់ក្សត្រី Elizabeth II បានដង្ហែមកដល់ព្រះបរមរាជវាំង Westminster កាលពីថ្ងៃពុធនេះ បន្ទាប់ពីមឈូសរបស់ទ្រង់ បានចាកចេញពីវិមាន Buckingham ជាលើកចុងក្រោយ។ ស្តេច Charles III និងសមាជិកដទៃទៀតនៃគ្រួសាររាជវង្ស បានចូលរួមពិធីដង្ហែនេះទាំងអស់គ្នា ដោយមានស្លៀកពាក់ជាឯកសណ្ឋាន និងគ្រឿងឥស្សរិយយស ដែលជាការរំឭកពីឋានៈនីមួយៗ ដែលពួកទ្រង់ទទួលបាន នៅក្រោមរបបរបស់ព្រះមហាក្សត្រិយានី។ ជាមួយគ្នានេះ លោក Justin Welby ដែលជាអាចារ្យនៃព្រះវិហារ Canterbury ក៏បានដឹកនាំពិធីខ្លីមួយផងដែរ។

ព្រះសពរបស់ព្រះមហាក្សត្រិយានី នឹងតម្កល់រហូតដល់ព្រឹកថ្ងៃច័ន្ទ ហើយក្រុមនាវិកនៅក្នុងឯកសណ្ឋានជាកងទ័ពជើងទឹក (Royal Navy) នឹងនាំយកមឈូសរបស់ទ្រង់ទៅព្រះវិហារ Westminster Abbey សម្រាប់ពិធីបុណ្យសពរបស់ទ្រង់។
ប្រជារាស្ត្រជាច្រើនបានរង់ចាំរាប់ម៉ោង ដើម្បីទស្សនាក្បួនដង្ហែ និងគោរពវិញ្ញាណក្ខន្ធរបស់ម្ចាស់ក្សត្រី Elizabeth II ជាលើកចុងក្រោយ។ ក្នុងនោះ ស្ត្រីម្នាក់បាននិយាយថា៖«ទ្រង់ជាស្ត្រីដ៏អស្ចារ្យម្នាក់ ហើយអ្វីដែលយើងអាចនិយាយបាន គឺសូមព្រះប្រទានពរដល់ម្ចាស់ក្សត្រី»។ ជាមួយគ្នានេះ បុរសម្នាក់បាននិយាយថា៖«ទ្រង់គឺជាការបំផុសគំនិតដ៏ស្រស់ស្អាតបំផុត។ ហើយវាជាថាមពលចលករមួយ ដែលមាននៅក្នុងនោះ»៕


អត្ថបទ៖ លីដា
ប្រភព៖ NHK