ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អតីតប្រធានាធិបតី លោកអូបាម៉ា តែងខ្លួនជាតាណូអែល ដើរចែកអំណោយដល់កុមារៗ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ (មានវីដេអូ)

    BY Khmernote Media December 20, 2018
    អតីតប្រធានាធិបតី លោកអូបាម៉ា តែងខ្លួនជាតាណូអែល ដើរចែកអំណោយដល់កុមារៗ ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ (មានវីដេអូ)

    លោកបារ៉ាក់អូបាម៉ា បាននាំមកនូវក្ដីរីករាយដ៏ច្រើនសន្ធឹកសន្ធាប់ដល់កុមារក្រីក្រនៅមន្ទីរពេទ្យជាតិកុមារនៅវ៉ាស៊ីនតោនឌីស៊ីកាលពីថ្ងៃពុធនេះ។ អតីតប្រធានាធិបតីរូបនេះបានស្លៀកពាក់សំលៀកបំពាក់បុណ្យណូអែល ស្ពាយបង្វេចអំណោយពីក្រោយ ជាមួយនិងការច្រៀងចម្រៀង Christmas អមដោយវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកាមន្ទីរពេទ្យ ឪពុកម្តាយនិងកូនក្មេងៗរាប់ពាន់នាក់ ក្នុងកំឡុងពេលធ្វើទស្សនកិច្ចរបស់លោក ហើយលោកត្រូវបានទទួលការស្វាគមន៍យ៉ាងរីករាយ និងកក់ក្តៅពីពួកគេ។

    ក្នុងអំឡុងពេលដំណើរទស្សនកិច្ចនៅថ្ងៃនេះ អតីតប្រធានាធិបតីលោកអូបាម៉ាបានចូលស្វាគមន៍អ្នកជំងឺគ្រប់ៗគ្នានៅតាមបន្ទប់របស់ពួកគេ ហើយបានឱ្យអំណោយមួយចំនួនក្នុងឱកាសអបអរមុនថ្ងៃបុណ្យណូអែលនេះដល់ពួកគេមួយចំនួន។ ជាងនេះទៅទៀត គាត់បានចំណាយពេលខ្លះជាមួយឪពុកម្តាយ និងបងប្អូនរបស់កុមារដែលកំពុងចំណាយពេលថ្ងៃឈប់សម្រាកនៅក្នុងមន្ទីរពេទ្យនេះ ហើយគាត់ក៏បានថតសារខ្លីមួយ សម្រាប់ប្រព័ន្ធទូរទស្សន៍របស់មន្ទីរពេទ្យដែលជូនពរដល់អ្នកជំងឺផ្សេងៗដែលគាត់មិនអាចទៅទស្សនាបាននៅថ្ងៃនេះ៕

    អត្ថបទ៖ លីដា
    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay