ស្វែងយល់ពីចរិកលក្ខណៈរបស់មនុស្សតាមរយៈទម្រង់ទាំង ៥ នៃម្រាមដៃមេ
ទម្រង់នៃម្រាមដៃមេរបស់លោកត្រូវបានគេបែកចែកជាប្រភេទ ហើយប្រភេទនីមួយៗអាចបង្ហាញពីចរិតលក្ខណៈរបស់លោកអ្នក ដូចខាងក្រោមនេះ៖
ប្រភេទA ៖ ផ្នែកទាំងពីរនៃមេដៃមានប្រវែងស្នើគ្នា។ ជាមនុស្សមានចិត្តស្ងប់ ចូលចិត្តនិយាយ និងបង្រៀនអ្នកដទៃ ហើយលោកអ្នក នឹងបានប្រើប្រាស់គ្រប់ចំណេះដឹងទាំងអស់ដែលលោកអ្នកមាននៅក្នុងជីវិតរស់នៅប្រចាំថ្ងៃ។

ប្រភេទ B៖ ផ្នែកទី ១ នៃមេដៃវែងជាងផ្នែកទី ២ ។ ជាមនុស្សឥតខ្ចោះនិយម បើធ្វើអ្វីមួយហើយគឺធ្វើទាល់តែអស់ពីលទ្ធភាពព្រោះ ចង់បានលទ្ធផលល្អឥតខ្ចោះ។
ប្រភេទ C៖ ផ្នែកទី ២ នៃមេដៃវែងជាងផ្នែកទី ១។ ជាមនុស្សមានភាពមុះមុត និងតស៊ូខ្លាំង មិនថាចំពោះបញ្ហាអ្វីនោះទេ ហើយជាទូទៅមនុស្សប្រភេទនេះច្រើនមានការងារល្អ។
ប្រភេទ D ៖ មេដៃកោង។ ជាមនុស្សដែលចេះបត់បែនគ្រប់កាលទេសៈ និងជាមនុស្សពូកែដោះស្រាយបញ្ហា។
ប្រភេទ E ៖ មេដៃមានរាងប៉ោងចំកណ្តាល។ ជាមនុស្សចចេសរឹងរូស និងចូលធ្វើអ្វីគ្រប់ដណ្តប់ ឬមានឥទ្ធិពលខ្លាំងលើអ្នកដទៃ៕
អត្ថបទ៖ ភក្តី
ប្រភព៖ brightside



