ខ្មែរណូត

ស្វែងរក

  • សង្គម

    (UPDATE) ករណីលិចទូកនៅកំពង់សោម ប្រជានេសាទបានរកឃើញមនុស្សម្នាក់នៅមានជីវិត និង សាកសពអណ្ដែតទឹកម្នាក់

    BY Naren September 23, 2022
    (UPDATE) ករណីលិចទូកនៅកំពង់សោម ប្រជានេសាទបានរកឃើញមនុស្សម្នាក់នៅមានជីវិត និង សាកសពអណ្ដែតទឹកម្នាក់

    (ព្រះសីហនុ)៖ យោងតាម រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថានៅវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ ដោយទទួលបានព័ត៌មានពីប្រជានេសាទ បានរកឃើញមនុស្ស ០១នាក់ ភេទប្រុស និងសាកសពអណ្ដែតទឹក ០១នាក់ ភេទស្រី នៅត្រង់ចំណុចនិយាមកា 10°18’N 103°30‘E ។ ចំពោះអ្នកដែលនៅរស់យកមកប្រគល់ឱ្យអធិការដ្ឋាននគរបាលក្រុងកោះរ៉ុង ដោយឡែកសាកសពអណ្ដែតទឹក យកទៅទីបញ្ជាការអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ ដើម្បីប្រគល់បន្តទៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុធ្វើកោសល្យវិច័យ។

    តុល្យការចុងក្រោយ គិតត្រឹមម៉ោងនេះ ជនរងគ្រោះដោយសារលិចទូក ចំនួនសរុប៤១នាក់ ជួយសង្គ្រោះបាន២០នាក់ (ស្លាប់០១នាក់) និងបាត់ខ្លួន២១នាក់ ដោយសមត្ថកិច្ច និងក្រុមជួយសង្រ្គោះកំពុងបន្តស្វែងរក៕

    Share This Post: