អន្តរជាតិ
ស្រីលង្កាគ្រោងចាយលុយ ១៥ ពាន់លានដុល្លារ ដើម្បីបង្កើតទីក្រុងទំនើបមួយឲ្យដូចទៅនឹងទីក្រុងហុងកុង និងឌូបៃ
BY Khmernote Media
December 24, 2018
ប្រទេសស្រីលង្កាគ្រោងនឹងចាយលុយ ១៥ ពាន់លានដុល្លារ ដើម្បីបង្កើតទីក្រុងទំនើបមួយ ឲ្យដូចទៅនឹងទីក្រុងហុងកុង និងឌូបៃ។ ទីក្រុងទំទើបនេះនឹងលាតសន្ធឹងលើផ្ទៃដីប្រមាណជា ៦៦៥ ហិចតា ដែលទំហំនេះគឺស្មើនឹងទំហំទីក្រុងឡុងដ៍ តែការរចនារបស់ទីក្រុងនេះគឺយកគំរូតាមទីក្រុងហុងកុង ឌូបៃ និងសិង្ហបុរី។ បើតាមគម្រោង រដ្ឋាភិបាលស្រីលង្កានឹងប្រើប្រាស់ថវិកាចំនួន ១,៤ ពាន់លានដុល្លារ ដែលជាការវិនិយោគរបស់រដ្ឋាភិបាលចិនជាមុនសិននៅក្នុងដំណាក់កាលទី១ ហើយនៅដំណាក់កាលបន្ទាប់ ទើបស្រីលង្កាចាយលុយផ្ទាល់ខ្លួនរហូតទាល់តែចង់គម្រោងនៅក្នុងឆ្នាំ ២០៤១ ហើយបើទូទាត់សរុបទៅគឺទីក្រុងទំនើបមួយនេះនឹងមានតម្លៃរហូតដល់ ១៥ ពាន់លានដុល្លារឯណោះ។ លោកអ្នកអាចទស្សនារូបភាពគំរូនៃទីក្រុងទំនើបមួយនេះ តាមរយៈរូបភាពដូចខាងក្រោម៖

អត្ថបទ៖ ភក្តី
ប្រភព៖ businessinsider









