អន្តរជាតិ

ជំងឺអាសន្នរោគ Cholera បានលេចឡើងសាជាថ្មីនៅប្រទេសហៃទី បណ្ដាលឱ្យពលរដ្ឋចំនួន ៧នាក់បាត់បង់ជីវិត

BY
autoadmin
October 3, 2022

ប្រទេសហៃទីកាលពីថ្ងៃអាទិត្យ ទី០២ ខែតុលា ឆ្នាំ២០២២ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៧នាក់ បានស្លាប់ដោយសារជំងឺអាសន្នរោគ (Cholera) នៅក្នុងការត្រឡប់មកវិញដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ចំពេលដែលប្រទេសនេះកំពុងប្រឈមនឹងការខ្វះខាតប្រេងឥន្ធនៈ និងទឹកស្អាត។ ជំងឺនេះបានសម្លាប់មនុស្សប្រហែល ១០,០០០ នាក់ តាមរយៈការផ្ទុះឡើងក្នុងឆ្នាំ២០១០ ដែលកាលនោះ វាត្រូវបានស្តីបន្ទោសទៅលើកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។

ក្រសួង​សុខាភិបាលហៃទី​បាន​បញ្ជាក់​ពី​ករណី​មួយ ​នៅ​ក្នុង​តំបន់ Port-au-Prince ហើយបន្ថែម​ថា ​ក៏មាន​ករណី​សង្ស័យ​នៅ​ក្រុង Cite Soleil នៅ​ខាង​ក្រៅ​រដ្ឋធានី ​ដែល​ជា​ទីតាំង​នៃ​សង្គ្រាម​ពួកសង្គមទំនើង​ដ៏​សាហាវ​ក្នុង​ខែ​កក្កដា។ ក្រុមក្មេងទំនើង ចាប់តាំងពីខែមុន បាននឹងកំពុងបិទច្រកប្រេងដ៏សំខាន់របស់ប្រទេស ក្នុងការតវ៉ាជុំវិញការប្រកាសកាលពីខែមុនអំពីការដំឡើងថ្លៃប្រេងឥន្ធនៈ។ មន្ទីរពេទ្យជាច្រើនបានបិទ ឬបន្ថយប្រតិបត្តិការឡើងវិញ ដោយសារការខ្វះខាតប្រេងឥន្ធនៈដល់ម៉ាស៊ីនភ្លើង។ ចំណែកការឆ្លងកាត់ជាមូលដ្ឋានឥឡូវនេះ គឺមិនអាចទៅរួចទេសម្រាប់ប្រជាពលរដ្ឋភាគច្រើន៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: