ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភ្នំភ្លើងដ៏ធំបំផុតនៅអ៊ឺរ៉ុបបានផ្ទុះ និងធ្វើឲ្យប៉ះពាល់ដល់ការហោះហើររបស់យន្តហោះជាច្រើនគ្រឿង

    BY Khmernote Media December 26, 2018
    ភ្នំភ្លើងដ៏ធំបំផុតនៅអ៊ឺរ៉ុបបានផ្ទុះ និងធ្វើឲ្យប៉ះពាល់ដល់ការហោះហើររបស់យន្តហោះជាច្រើនគ្រឿង

    អ៊ីតាលី៖ ភ្នំភ្លើងដ៏ធំមួយបានផ្ទុះឡើង និងបានបង្កឲ្យមានផ្សែងយ៉ាងខ្លាំងទៅកាន់បរិយាកាស និងបានធ្វើឲ្យការហោះហើររបស់យន្តហោះ មួយចំនួនត្រូវបង្ខំចិត្តផ្អាកជាបន្ទាន់។ ​ភ្នំភ្លើងដ៏ធំមួយនេះស្ថិតនៅក្នុងប្រទេសអ៊ីតាលី និងជាភ្នំភ្លើងដ៏ធំមួយប្រចាំនៅក្នុងតំបន់អ៊ឺរ៉ុបផងដែរ។ ភ្នំភ្លើងនេះមានកម្ពស់ ៣៣៣០ ម៉ែត្រ និងធ្លាប់ផ្ទុះម្តងរួមមកហើយកាលពីឆ្នាំ ១៩៩២។ ឥទ្ធិពលនៃការផ្ទុះភ្នំភ្លើងបានធ្វើឲ្យមានផ្សែង និងកំទេចផះសាយភាយទៅកាន់បរិយាកាសយ៉ាងច្រើន និងបានបិទ ផ្លូវហោះហើរសម្រាប់យន្តហោះ ដែលត្រូវហោះកាន់តំបន់នោះទាំងស្រុងតែម្តង។ យ៉ាងណាក្តី ហេតុការណ៍នេះមិនបានបង្កគ្រោះថ្នាក់ដល់អ្នកណាម្នាក់នោះទេ ព្រោះវាស្ថិតនៅឆ្ងាយពីកន្លែងមានប្រជាជនរស់នៅ។ គេរំពឹងថា ឥទ្ធិពលរបស់ភ្នំភ្លើងនេះនឹងថយត្រលប់ទៅកាន់ភាពធម្មតាវិញ ក្នុងពេលដ៏ឆាប់ខាងកមុខ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះ ដូចក្នុងវីដេអូ និងរូបភាពខាងក្រោម៖

    https://www.youtube.com/watch?v=hKcu8Y8NPRo

    អត្ថបទ៖ ភក្តី

    ប្រភព៖ mirror

    Share This Post:
    MPO4D jitutoto mpo4d Mpoplay