កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់សាកល្បងគ្រូសមីស៊ីលរយៈចម្ងាយឆ្ងាយចំនួន ២គ្រាប់ កាលពីម្សិលមិញ
- BY
- autoadmin
- October 13, 2022
កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្ររយៈចម្ងាយឆ្ងាយមួយគូ ដែលធ្វើឱ្យមេដឹកនាំលោក គីម ជុងអ៊ុន ទទួលបាននូវភាពជោគជ័យមួយទៀត លើសមត្ថភាពវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ប្រទេសនេះ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅព្រឹកថ្ងៃព្រហស្បតិ៍ថា ការធ្វើតេស្តនេះបានធ្វើឡើងកាលពីថ្ងៃពុធ ហើយមានគោលបំណង «បង្កើនប្រសិទ្ធភាពប្រយុទ្ធ និងអនុភាព» នៃមីស៊ីលឆ្លងទ្វីប ដែលត្រូវបានបញ្ជូនទៅកាន់កងទ័ពប្រជាជនកូរ៉េសម្រាប់ប្រតិបត្តិការអាវុធនុយក្លេអ៊ែរ។

មីស៊ីលបានហោះលើសមុទ្រលឿងក្នុងរយៈពេល ២ ម៉ោង ៥០ នាទី និង ៣៤ វិនាទី តាមគន្លងរាងពងក្រពើ និងរាងលេខ ៨ ហើយបានវាយប្រហារគោលដៅរបស់ពួកគេនៅចម្ងាយ ២,០០០ គីឡូម៉ែត្រ។ ខ្លួននិយាយថា គ្រូសមីស៊ីលទាំងពីរនេះ ត្រូវបានបញ្ជូនទៅកាន់អង្គភាពប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្រ ដែលជាផ្នែកមួយនៃយុទ្ធសាស្ត្រយោធារបស់កូរ៉េខាងជើង។ លោក គីម ជុងអ៊ុន បាននិយាយថា ប្រទេសរបស់លោកនឹងបន្តពង្រីកប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធយុទ្ធសាស្ត្រនុយក្លេអ៊ែររបស់ខ្លួន ដើម្បីដោះស្រាយយ៉ាងម៉ឺងម៉ាត់នូវរាល់វិបត្តិយោធា និងសង្គ្រាមនៅពេលណាមួយ ហើយទទួលយកគំនិតផ្តួចផ្តើមទាំងស្រុង៕


អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






