ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សភាថៃសម្រេចអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាក្នុងវិស័យវេជ្ជសាស្ត្រដោយស្របច្បាប់

    BY Khmernote Media December 26, 2018
    សភាថៃសម្រេចអនុញ្ញាតឲ្យមានការប្រើប្រាស់កញ្ឆាក្នុងវិស័យវេជ្ជសាស្ត្រដោយស្របច្បាប់

    ថៃ៖ សភាថៃទើបតែបានបោះឆ្នោតសម្រេចអនុញ្ញាតឲ្យមានប្រើប្រាស់កញ្ឆា ក្នុងវិស័យវេជ្ជសាស្ត្រ ដែលការអនុញ្ញាតនេះត្រូវបានគេចាត់ទុកថា ជាកាដូដ៏ធំមួយពីសំណាក់រដ្ឋាភិបាលថៃទៅកាន់ប្រជាពលរដ្ឋខ្លួនក្នុងឱកាសឆ្នាំថ្មីនេះ។ កញ្ឆាត្រូវបានគេប្រើប្រាស់ជាថ្នាំបែបបុរាណថៃយ៉ាងមានប្រសិទ្ធិភាពតែក្រោយមកនៅក្នុងអំឡុងឆ្នាំ ១៩៣០ កញ្ឆាត្រូវបានហាមឃាត់ ដោយច្បាប់បានកំណត់ថាវាគឺជាគ្រឿងញៀនខុសច្បាប់។ ការសម្រេចមួយនេះបានធ្វើឲ្យប្រទេសថៃក្លាយជាប្រទេសទី ១ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានច្បាប់ស្តីពីការប្រើប្រាស់កញ្ឆាក្នុងវិស័យវេជ្ជសាស្ត្រ។

    យ៉ាងណាក្តី ការប្រើប្រាស់កញ្ជានឹងត្រូវបានអនុញ្ញាតដោយភ្ជាប់ជាមួយនឹងលក្ខខ័ណ្ឌជាច្រើនដូចជា អតិថិជនអាចទិញកញ្ឆាបានក្នុងបរិមាណ ដែលត្រូវប្រើប្រាស់ក្នុងវិស័យវេជ្ជសាស្រ្តតែប៉ុណ្ណោះ មិនអាចទិញច្រើនតាមតែចិត្តខ្លួនឯងចង់បាននោះទេ។ ជាងនេះទៅទៀតរាល់ការទិញកញ្ឆាត្រូវតែមានវេជ្ជបញ្ជាពីគ្រូពេទ្យ ឬ លិខិតបញ្ជាក់យ៉ាងត្រឹមត្រូវពីស្ថាប័នណាមួយ។ ចំពោះការផ្តល់អាជ្ញាប័ណ្ណក្នុងការលក់ផលិតផលនេះវិញ ក៏ត្រូវបានគេផ្តល់ជូនដល់អ្នកលក់គ្រប់ប្រភេទយ៉ាងតឹងរឹងបំផុតដែរ និងស្ថិតក្រោមការត្រួតពិនិត្យរបស់អាជ្ញារជាប្រចាំ។

    ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្នកលក់ ឬអ្នកទិញណា ដែលប្រព្រឹត្តិផ្ទុយពីលក្ខខ័ណ្ឌខាងលើ នឹងត្រូវចាត់ទុកថាប្រព្រឹត្តិផ្ទុយពីច្បាប់ដដែល។ ការសម្រេចរបស់រដ្ឋាភិបាលថៃនេះ បានជះឥទ្ធិពលដល់ប្រទេសមួយចំនួននៅលើពិភពលោកផងដែរ ដ្បិតប្រទេសមួយចំនួន ដូចជា កាណាដា និងអ៊ុយរូហ្គាយ ក៏កំពុងពិចារណាឲ្យមានការប្រើប្រាស់កញ្ឆាក្នុងវិស័យវេជ្ជសាស្រ្តដោយស្របច្បាប់ផងដែរ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ bbc

    Share This Post:
    MPO4D jitutoto mpo4d Mpoplay