អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មហាធៀ ម៉ូហាម៉ាដ នឹងឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅក្នុងវ័យ ៩៧ឆ្នាំ
- BY
- autoadmin
- October 12, 2022
លោក Mahathir Mohamad (មហាធៀ ម៉ូហាម៉ាដ) អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលមានអាយុ ៩៧ឆ្នាំ ទៅហើយនោះ បានប្រកាសថា លោកនឹងឈរឈ្មោះក្នុងការបោះឆ្នោតសកលនាពេលខាងមុខ។ លោក Mahathir បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា លោកនឹងការពារអាសនៈរបស់លោកនៅក្នុងមណ្ឌលបោះឆ្នោតភាគខាងជើង ក្នុងនាមជាបេក្ខជននៃសម្ព័ន្ធភាពប្រឆាំងមួយ។ ការបោះឆ្នោតមួយនឹងធ្វើឡើងនៅដើមខែវិច្ឆិកា បន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Ismail Sabri Yaakob បានរំលាយសភាកាលពីថ្ងៃចន្ទ។ លោក Mahathir បានបម្រើការជានាយករដ្ឋមន្ត្រីអស់រយៈពេល ២២ឆ្នាំ ចាប់ពីឆ្នាំ១៩៨១ ហើយបានដឹកនាំការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសជាច្រើន។

លោកបានត្រឡប់មកពីចូលនិវត្តន៍វិញ ហើយចូលកាន់តំណែងម្ដងទៀតក្នុងឆ្នាំ២០១៨ ប៉ុន្តែបានលាលែងពីតំណែង ២ ឆ្នាំក្រោយមក។ គាត់ក៏មានបញ្ហាសុខភាពផងដែរ បន្ទាប់ពីគាត់បានធ្វើការវះកាត់បេះដូងកាលពីខែមករាឆ្នាំនេះ ប៉ុន្តែគាត់បានជាសះស្បើយឡើងវិញហើយ។ គណបក្សជាតិយូណាយធីតម៉ាឡេ (United Malays National Organisation) ដែលកំពុងកាន់អំណាចត្រូវបានគេនិយាយថា ទទួលបានប្រយោជន៍ចំពោះការត្រឡប់មកវិញរបស់លោក Mahathir ។ អ្នកវិភាគរំពឹងថា សម្ព័ន្ធភាពរបស់លោក Mahathir ដែលរិះគន់គណបក្សកាន់អំណាចអំពីអំពើពុករលួយ នឹងតស៊ូដើម្បីពង្រីកការគាំទ្រអ្នកបោះឆ្នោត។ Mahathir នឹងក្លាយជាបេក្ខភាពចាស់ជាងគេក្នុងប្រវត្តិសាស្ត្រនយោបាយរបស់ប្រទេស៕

អត្ថបទ៖ លីដា
ប្រភព៖ NHK
- Share This Post:






