អន្តរជាតិ

កោះតៃវ៉ាន់ចាប់ផ្ដើមស្វាគមន៍ភ្ញៀវទេសចរសាជាថ្មី ដោយគ្មានការតម្រូវឱ្យនៅដាច់ដោយឡែកទៀតទេ

BY
autoadmin
October 13, 2022

កោះតៃវ៉ាន់បានចាប់ផ្តើមស្វាគមន៍ភ្ញៀវទេសចរសាជាថ្មីនៅថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបញ្ចប់កាតព្វកិច្ចដាក់ដាច់ដោយឡែក ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺ COVID-19 ជាមួយនឹងការជូនតុក្កតាខ្លាឃ្មុំខ្មៅដ៏គួរឱ្យស្រឡាញ់ សម្រាប់ក្រុមទេសចរណ៍ដំបូង ដែលបានចុះពីជើងហោះហើរនៅពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន រ៉យទ័រ

រំលឹកផងដែរថា តៃវ៉ាន់បានរក្សាច្បាប់នៃការចូល និងដាក់ឱ្យនៅដាច់ពីគេយ៉ាងតឹងរ៉ឹង ខណៈដែលផ្នែកមួយចំនួនធំនៅទ្វីបអាស៊ីបានកាត់បន្ថយ ឬដកចេញទាំងស្រុងរួចទៅហើយ ហើយកាលពីខែមិថុនា ខ្លួនក៏បានកាត់បន្ថយចំនួនតម្រូវឱ្យនៅដាច់ដោយឡែកសម្រាប់ការមកដល់មកត្រឹម ៣ថ្ងៃប៉ុណ្ណោះ ដែលចុះពី ៧ថ្ងៃ កាលពីមុន។ តៃវ៉ាន់បានរាយការណ៍ករណីក្នុងស្រុកជិត ៧ លានករណី ចាប់តាំងពីដើមឆ្នាំនេះ ប៉ុន្តែរដ្ឋាភិបាលបានជំរុញឱ្យមានការបើកដំណើរការឡើងវិញ ដោយនិយាយថា ជីវិតត្រូវតែវិលមករកភាពធម្មតាវិញ ជាពិសេសការផ្តល់វ៉ាក់សាំងល្អៗ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: