សាហាវមែន! បុរសម្នាក់លួចរថយន្តក្រុង ហើយបើកយ៉ាងលឿនបំបុកចូលហ្វូនមនុស្ស បណ្តាលឲ្យស្លាប់ និងរបួស៣០នាក់ (មានវីដេអូ)
ចិន៖ បុរសម្នាក់ត្រូវបានប៉ូលិសធ្វើការចាប់ខ្លួន ក្រោយបុរសរូបនោះបានលួចរថយន្តក្រុង និងបានបើកយ៉ាងលឿនបំបុកចូលទៅកាន់ទីប្រជុំជនតែម្តង។ ហេតុការណ៍នដ៏គួរឲ្យតក់ស្លុតនេះបានកើតឡើងនៅក្នុងក្រុង Fujian ខេត្ត Longyan ប្រទេសចិន។ បុរសជាអ្នកបង្កហេតុមានឈ្មោះថា Qiu និងមានអាយុ ៤៨ ឆ្នាំ ។ មុនពេលកើតហេតុគាត់បានឈ្លោះគ្នាជាមួយនឹងអាជ្ញាធរប្រចាំតំបន់រស់នៅរបស់គាត់ ក្រោយអាជ្ញាធរបានចុះទៅដល់ផ្ទះរបស់គាត់ ដើម្បីពិនិត្យមើលថា តើឪពុករបស់គាត់ចាស់ជរាដល់កម្រិត ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលហើយឬនៅ។
ជំលោះជាមួយអាជ្ញាធរនេះបាននាំឲ្យបុរសរូបនេះទៅលួចរថយន្តមួយគ្រឿង និងបានបើកទៅកាន់ទីប្រជុំជនយ៉ាងលឿនដូចកម្រោលចូល និងបានបង្កឲ្យមនុស្ស ៨ នាក់ បានស្លាប់ និង ២២ នាក់រងរបួស។ ពេលនេះគាត់ត្រូវប្រឈមនឹងការជាប់គុកជាច្រើនឆ្នាំ តាមទំហំបទល្មើសដែលបានបានប្រព្រឹត្តិ៕

福建龙岩公交被劫持撞人事件。(7)转 pic.twitter.com/ntyh6buUvq
— 曾宁 (@pZO5xK2Su74DiBW) December 25, 2018
អត្ថបទ៖ ភក្តី
ប្រភព៖ shanghai