ឡានដែលបិទកញ្ចក់ខ្មៅប្រភេទនេះ មិនខុសច្បាប់នោះទេ
- December 27, 2018
កន្លងមក យើងតែងតែសង្កេតឃើញកម្លាំងសមត្ថកិច្ចធ្វើការបក និងផាកពិន័យម្ចាស់រថយន្ត ដែលបិទកញ្ចក់មើលពីខាងក្រៅមកក្នុងមិនឃើញ ហើយយោងតាមមាត្រា៧ នៃអនុក្រឹត្យ បានបញ្ជាក់ថា ជនណាប្រើប្រាស់រថយន្តកញ្ចក់ពណ៌ ឬដាក់របាំង វាំងននបាំងកញ្ចក់ ដែលមើលពីក្រៅទៅក្នុងមិនឃើញ ធ្វើចរាចរណ៍លើផ្លូវសាធារណៈ ត្រូវពិន័យអន្តរការណ៍ជាប្រាក់ចំនួន ៥០.០០០រៀល (ប្រាំម៉ឺន) រៀល ហើយត្រូវធ្វើការកែតម្រូវស្របតាមបទបញ្ញត្តិនៃអនុក្រឹត្យនេះ។
មានសំនួរមួយលើកឡើងថា តើរថយន្តបិទកញ្ចក់ការពារកំដៅថ្ងៃ UV (ខ្មៅថ្មាមើលក្នុងឃើញ) ខុសនឹងច្បាប់ដែរឬទេ? ទាក់ទងនឹងករណីនេះ នាយកដ្ឋានដឹកជញ្ជូនផ្លូវគោកបានឲ្យដឹងថា ការបិទកញ្ចក់ការពារកំដៅថ្ងៃ UV ថ្លា ដែលភាគច្រើនហៅថាពណ៌តែ ៣០ ឬ ៥០ ភាគរយមិនអីនោះទេ ប៉ុន្តែហាមបិទខ្មៅ ដែលមិនអាចអោយមើលពីក្រៅឃើញ៕

អត្ថបទ៖ សេម
- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






