ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អាជ្ញាធរខណ្ឌដូនពេញចុះប្រមូលសំរាមខ្លួនឯង ដោយសារបុគ្គលិកស៊ីនទ្រីធ្វើកូដកម្មមិនព្រមប្រមូលសំរាម

    BY Khmernote Media December 27, 2018
    អាជ្ញាធរខណ្ឌដូនពេញចុះប្រមូលសំរាមខ្លួនឯង ដោយសារបុគ្គលិកស៊ីនទ្រីធ្វើកូដកម្មមិនព្រមប្រមូលសំរាម

    នាព្រឹកថ្ងៃព្រហស្បត្ត៍ ០៥រោច ខែមិគសិរ ឆ្នាំច សំរិទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ៧ និង៣០នាទីព្រឹក អាជ្ញាធរនៅក្នុងខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះប្រមូលសំរាម ដែលនៅតាមទីសាធារណៈនានា ដោយសារបុគ្គលិកសុីនទ្រីធ្វេីកូដកម្មតំឡេីងប្រាក់ខែ​ ហេីយគ្មានកំលាំងសំអាត។ យោងតាមបញ្ជាផ្ទាល់ពីឯកឧត្តម​ឃួង​ ស្រេង​ អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានបញ្ជាឲ្យបណ្តាខណ្ឌទាំង១២​ ត្រូវជួយគ្នាទទួលខុសត្រូវក្នុងការប្រមូលសំរាមនៅក្នុងមូលដ្ឋានរៀងៗខ្លួនជាបណ្តោះអាសន្ន​ ក្នុងនោះគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក​សុខ​ ពេញវុធ​ អភិបាលខណ្ឌដូនពេញ បានដឹកនាំចុះប្រមូលសំរាមនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ​ នៅតាមដងផ្លូវសាធារណៈក្នុងមូលដ្ឋាន ដោយប្រេីប្រាស់កំលាំប្រជាការពារខណ្ឌសរុប​ ៦០នាក់ ជួលរថយន្តបែនសម្រាប់ដឹកសំរាមចំនួន០៤​ គ្រឿង ត្រាក់ទ័រ ចំនួន០១គ្រឿង រថយន្តរដ្ឋបាលខណ្ឌ​០៤គ្រឿង ម៉ូតូកង់បី​របស់រដ្ឋបាលខណ្ឌចំនួន០៤គ្រឿង បានចេញប្រមូល និង ដឹកជញ្ជូន សំអាតទីតាំងដេប៉ូសំរាម គ្រប់ទីកន្លែងក្នុងមូលដ្ឋានខណ្ឌដូនពេញ ឲ្យធានាបាននូវសណ្តាប់ធ្នាប់សាធារណៈ អនាម័យបរិស្ថាន និងសោភ័ណភាពទីក្រុង៕

    រូបភាព៖ រដ្ឋបាលខណ្ឌដូនពេញ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay