ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វិធីមួយនេះអាចព្យាបាលជំងឺមហារីក និងអាចជួយសង្គ្រោះជីវិតមនុស្សបានរាប់លាននាក់

    BY Khmernote Media December 29, 2018
    ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា វិធីមួយនេះអាចព្យាបាលជំងឺមហារីក និងអាចជួយសង្គ្រោះជីវិតមនុស្សបានរាប់លាននាក់

    ក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុមបានបង្ហាញនូវភាពជឿជាក់ថា គេអាចយកកោសិកាភាពស៊ាំនៅក្នុងខ្លួនរបស់មនុស្សទូទៅទៅដាក់ក្នុងខ្លួ​នជនរងគ្រោះដោយជំងឺមហារីក ដើម្បីសម្លាប់មេរោគជំងឺមហារីក្នុងខ្លួនរបស់ពួកគេបាន ហើយវិធីព្យាបាលមួយនេះ នឹងជួយសង្គ្រោះជីវិតជនរងគ្រោះដោយជំងឺមហារីករាប់លាននាក់នៅជុំវិញពិភពលោកក្នុងពេលអនាគត។ ការអះអាងនេះត្រូវបានធ្វើឡើងក្រុមអ្នកវិទ្យាសាស្ត្រមកពីវិទ្យាស្ថាន Francis Crick ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ ​យ៉ាងណាក្តី ដើម្បីអនុវត្តគម្រោងខាងលើនេះបានគេត្រូវតែបង្កើតធនាគារសម្រាប់ផ្ទុកកោសិកាភាពស៊ាំឲ្យបានច្រើនជាមុនសិន ដើម្បីងាយស្រួលប្រើប្រាស់ឲ្យបានទាន់ពេលវេលា​ ពេលមានភាពចាំបាច់ម្តងៗ គឺយ៉ាងហោចណាស់គេនឹងបញ្ចូនកោសិកានេះឲ្យបានក្នុងរយៈពេលពីរបីម៉ោងទៅមន្ទីរពេទ្យដែលត្រូវការវា។

    ដំណើរការនេះគឺវាប្រៀបបានដូចជាការស្តុកឈាមទុកសម្រាប់បញ្ចូលក្នុងខ្លួនជនរងគ្រោះអីចឹងដែរ។ បើតាមលោកសាស្ត្រាចារ្យ Adrian Hayday ដែលជាប្រធានក្រុមអ្នកវិទ្យាសាស្ត្រខាងលើនេះបានបញ្ជាក់ថា សព្វថៃ្ងគេមានវិធីព្យាបាលជំងឺមហារីកមួយ គឺការចាក់ថ្នាំដើម្បីឲ្យប្រព័ន្ធការពាររាងកាយជនរងគ្រោះរឹងម៉ាំឡើងអាចប្រយុទ្ធប្រឆាំងជាមួយនឹងមេរោគបាន តែពេលខ្លះវិធីនេះមិនបានផលនោះទេ ព្រោះប្រព័ន្ធការពាររាងកាយជនរងអាចនឹងធ្លាក់ចុះខ្សោយយ៉ាងលឿន មិនអាចតតាំងជាមួយនឹងមេរោគបាននោះទេ។ ដូចនេះហើយទើបគេសាកល្បងយកកោសិកាភាពស៊ាំក្នុងខ្លួនមនុស្សធម្មតា ដើម្បីទៅជួយសង្គ្រោះអ្នកជំងឺវិញម្តង។ យ៉ាងណាក្តី គេមិនទាន់ប្រាកដថា វិធីខាងលើនេះអាចជួយព្យាបាលជនរងគ្រោះបាន​១០០% ឬបានច្រើនប៉ុណ្ណានោះទេ តែគេជឿជាក់ថាវាល្អជាងវិធីដែលគេកំពុងប្រើប្រាស់សព្វថ្ងៃនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ dailymail

    Share This Post:
    MPO4D jitutoto mpo4d Mpoplay