យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលអគារលំនៅដ្ឋានរបស់ពលរដ្ឋនៅភាគខាងកើតប្រទេសស៊ីបេរី
- BY
- autoadmin
- October 24, 2022
យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារលំនៅដ្ឋានមួយកន្លែងក្នុងទីក្រុង Irkutsk ភាគខាងកើតស៊ីបេរី ដោយបានសម្លាប់អ្នកបើកយន្តហោះ ២ នាក់។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ TASS របស់រុស្ស៊ីបានរាយការណ៍ថា យន្តហោះចម្បាំង Sukhoi Su-30 បានធ្លាក់ក្នុងអំឡុងពេលហោះហើរសាកល្បងកាលពីថ្ងៃអាទិត្យ។ ដកស្រង់ពីក្រសួងស្ថានការណ៍គ្រាអាសន្ន ទីភ្នាក់ងារព័ត៌មានបាននិយាយថា មិនមានជនស៊ីវិលណាម្នាក់រងរបួសនោះទេ។

គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតលើឧប្បត្តិហេតុនេះ ខណៈវាគឺជាលើកទី២ ក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ដែលយន្តហោះចម្បាំងមួយផ្សេងទៀតបានធ្លាក់នៅក្នុងតំបន់លំនៅដ្ឋានក្នុងប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី១៧ ខែតុលា យន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 ក្នុងបេសកកម្មហ្វឹកហ្វឺន បានធ្លាក់ចូលទៅក្នុងប្លុកផ្ទះល្វែងមួយ នៅទីក្រុងកំពង់ផែ Yeysk ភាគខាងត្បូងនៃប្រទេសរុស្ស៊ី។ អ្នកស្រុកយ៉ាងតិច ១៥ នាក់ត្រូវបានសម្លាប់ រួមទាំងកុមារផងដែរ៕


អត្ថបទ៖ លីដា
ប្រភព៖ DW
- Share This Post:






