អន្តរជាតិ

លោក Boris Johnson បានបញ្ជាក់ថា លោកនឹងមិនឈរឈ្មោះប្រជែងជានាយករដ្ឋមន្ត្រីអង់គ្លេសថ្មីនោះទេ

BY
autoadmin
October 24, 2022

សារព័ត៌មាន BBC និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតក្នុងប្រទេសអង់គ្លេសរាយការណ៍ថា អតីតនាយករដ្ឋមន្ត្រីលោក Boris Johnson នឹងមិនឈរឈ្មោះក្នុងការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំគណបក្សអភិរក្ស ដើម្បីស្នងតំណែងពីនាយករដ្ឋមន្ត្រីលោក Liz Truss នោះទេ។ ដូច្នេះអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak និងមេដឹកនាំសភាលោកស្រី Penny Mordaunt គឺជាបេក្ខភាពទាំង ២នាក់ ដែលបញ្ជាក់ថា ពួកគេកំពុងឈរឈ្មោះរហូតមកដល់ពេលនេះ។

រំលឹកដែរថា លោកស្រី Liz Truss បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីត្រឹមតែ ​៤៤​ ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​ថ្មីបន្តពី​លោក Boris Johnson ដែលបាន​លាលែង​ពី​តំណែង​មុននេះដែរ​ នេះក៏ដោយ​សារ​តែ​មាន​សម្ពាធ​ពី​ក្នុង​បក្ស​អភិរក្ស និងរឿងអាស្រូវជាច្រើនទៀត ដែលបណ្ដាលឱ្យសមាជិកបក្សមិនអាចគាំទ្រគាត់ទៀតបាន៕

អត្ថបទ៖ លីដា
ប្រភព៖ NHK

Share This Post: