អន្តរជាតិ

លោក Rishi Sunak ទំនងនឹងក្លាយជានាយករដ្ឋមន្ដ្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីការដកខ្លួនរបស់លោក Boris Johnson

BY
autoadmin
October 24, 2022

លោក Rishi Sunak ហាក់ដូចជាបានត្រៀមខ្លួនក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់អង់គ្លេស បន្ទាប់ពីលោក Boris Johnson បានដកខ្លួនចេញពីការប្រកួតប្រជែងកាលពីថ្ងៃអាទិត្យ ដោយនិយាយថា ទោះបីជាគាត់មានការគាំទ្រគ្រប់គ្រាន់ក្នុងការចូលរួមការបោះឆ្នោតចុងក្រោយនេះក៏ដោយ ក៏គាត់បានដឹងថា ប្រទេសជាតិ និងក្រុមអភិរក្សរួមគ្នាចង់បានការឯកភាពគ្នា។

លោក Boris Johnson បានត្រឡប់ពីវិស្សមកាលក្នុងតំបន់ការ៉ាប៊ីន និងព្យាយាមទាញយកការគាំទ្រពីសមាជិកសភាចំនួន ១០០ នាក់ ដើម្បីអាចឱ្យគាត់ចូលរួមក្នុងការប្រកួតជែងនៅថ្ងៃចន្ទនេះ សម្រាប់ការជំនួសតំណែងលោកស្រី Liz Truss ដែលជាអ្នកស្នងតំណែងរបស់គាត់កាលពីខែកញ្ញា បន្ទាប់ពីគាត់បានលាលែងពីតំណែង ក្រោយមានរឿងអាស្រូវជាច្រើន។ ប៉ុន្តែយ៉ាងណាក៏ដោយ លោកបានដកខ្លួនចេញវិញ ដោយមើលពីភាពខ្វះខាតរបស់លោក៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ

Share This Post: