ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    តារាម៉ាឡេស៊ីម្នាក់គ្រោងប្តឹងគ្លីនិកកែសម្ផស្សមួយនៅកូរ៉េខាងត្បូង ក្រោយវះកាត់មុខមាត់គាត់អាក្រក់ជាងមុន (មានវីដេអូ)

    BY Khmernote Media December 31, 2018
    តារាម៉ាឡេស៊ីម្នាក់គ្រោងប្តឹងគ្លីនិកកែសម្ផស្សមួយនៅកូរ៉េខាងត្បូង ក្រោយវះកាត់មុខមាត់គាត់អាក្រក់ជាងមុន (មានវីដេអូ)

    ម៉ាឡេស៊ី៖ តារាជនជាតិម៉ាឡេស៊ី និងបានទៅប្រកបអាជីពក្នុងប្រទេសសិង្ហបុរីម្នាក់ បានសម្រេចដាកពាក្យប្តឹងទៅកាន់គ្លីនិកកែសម្ផស្សនៅក្នុងប្រទេសកូរ៉េខាងត្បូងមួយកន្លែង ក្រោយគ្លីនិកនោះបានធ្វើការវះកាត់មុខមាត់របស់គាត់ដោយខ្វះជំនាញច្បាស់លាស់ និងបានធ្វើឲ្យមុខ និងភ្នែករបស់គាត់អាក្រក់ជាងមុនទៅទៀត។ តារាប្រុសល្បីឈ្មោះរូបនេះមានឈ្មោះថា​ Addy Lee និងអាយុ ៤៣ ឆ្នាំ ។ យោងតាមសារដែលគាត់បានបង្ហោះតាមរយៈបណ្តាញសង្គម Instagram ផ្លូវការរបស់គាត់ បានបញ្ជាក់ថាគ្លីនិកមួយនោះមានឈ្មោះថា Clinic’s Dr. Kim ហើយគាត់ថែមទាំងបានបញ្ជាក់ទៀតថា គាត់នឹងប្តឹងបុគ្គលិកនៅក្នុងគ្លីនិកនោះម្នាក់ថែមទៀតផង ព្រោះបុគ្គលិកនោះព្យាយាមហាមឃាត់គាត់មិនឲ្យយករឿងនេះមកទម្លាយជាសាធារណៈ។ យ៉ាងណាក្តី​ មកទល់នឹងពេលនេះពាក្យបណ្ដឹងផ្លូការនៅមិនទាន់ធ្វើឡើងនៅឡើយទេ តែបើគ្មានដំណោះស្រាយណាមួយពីខាងគ្លីនិកទេ ការដោះស្រាយតាមផ្លូវតុលាការនឹងត្រូវធ្វើឡើងក្នុងពេលដ៏ឆាប់ខាងមុខនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay