តែប៉ុណ្ណេះលែងខ្លាចអត់កន្លែងដេកហើយ! អាជ្ញាធរខេត្តព្រះសីហនុត្រៀមតង់រាប់រយតង់ សម្រាប់ទទួលភ្ញៀវទេសចរណ៍នាឪកាសបុណ្យឆ្លងឆ្នាំ
- December 31, 2018
ខេត្តព្រះសីហនុ-មន្ទីរទេសចរណ៍ខេត្តព្រះសីហនុប្រកាសជូនជាដំណឹងថា មន្ទីរទេសចរណ៍ សហការជាមួយនិងរដ្ឋបាលខេត្តព្រះសីហនុ នឹងដាក់តង់ជួលចំនួន ៣០០តង់ នាឱកាសបុណ្យឆ្លងឆ្នាំ ២០១៨-២០១៩ នៅចុងឆ្នេរអូឈើទាល (ឆ្នេរអតីតអារីស្តុន) ដេីម្បីអោយភ្ញៀវទេចរណ៍អាចសម្រាកកំសាន្តបាន ពេលមកឆ្លងឆ្នាំសកល ។ ក្នុងនោះដែររដ្ឋបាលខេត្តបានរៀបចំភ្លេីងបំភ្លឺពេលរាត្រី បន្ទប់ទឹកស្អាត បង្គន់ចល័តចំនួន ៤០កន្លែង និងបន្ទប់ផ្លាស់ប្តូរសំលៀកបំពាក់មួយចំនួនទៀតសម្រាប់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ នៅក្នុងតំបន់បោះតង់នោះ។ សម្រាប់ព័ត៌មានលំអិតសូមទំនាក់ទំនងតាមTel.012 625 567 ៕



- Share This Post:
ផ្ទាំងពាណិជ្ជកម្មនឹងបិទក្នុង






