អន្តរជាតិ
(Update) កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ឆ្ពោះទៅដែនទឹកភាគខាងកើតរបស់ខ្លួន
BY autoadmin
October 28, 2022
សារព័ត៌មាន Yonhap បានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២គ្រាប់ ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន នៅថ្ងៃសុក្រ ទី២៨ ខែតុលា ឆ្នាំ២០២២ ដោយដកស្រង់សម្តីរបស់យោធាកូរ៉េខាងត្បូង ដែលដឹងពីការបាញ់បង្ហោះនេះ។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា ខ្លួនបានរកឃើញការបាញ់បង្ហោះចេញពីតំបន់ Tongchon ក្នុងខេត្ត Kangwon ចន្លោះម៉ោង ១១:៥៩ ដល់ម៉ោង ១២:១៨ ថ្ងៃត្រង់ ប៉ុន្តែខ្លួនមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។ ការបាញ់បង្ហោះនេះបានកើតឡើង នៅពេលដែលកូរ៉េខាងត្បូងគ្រោងនឹងបញ្ចប់សមយុទ្ធ Hoguk រ។ ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ក៏កំពុងរៀបចំធ្វើសមយុទ្ធដែនអាកាសដ៏សំខាន់រួមគ្នាផងដែរ ដែលហៅថា «Vigilant Storm» នៅសប្តាហ៍ក្រោយ៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN