ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្យុះត្រូពិច Nalgae បន្ដឆក់យកជីវិតមនុស្ស ៩៨នាក់ និងបាត់ខ្លួន ៦៣នាក់ នៅប្រទេសហ្វីលីពីន

    BY autoadmin October 31, 2022
    ព្យុះត្រូពិច Nalgae បន្ដឆក់យកជីវិតមនុស្ស ៩៨នាក់ និងបាត់ខ្លួន ៦៣នាក់ នៅប្រទេសហ្វីលីពីន

    ទីភ្នាក់ងារគ្រោះមហន្តរាយជាតិបាននិយាយនៅថ្ងៃចន្ទនេះថា មនុស្សចំនួន ៩៨ នាក់បានស្លាប់ និង ៦៣ នាក់ទៀត កំពុងបាត់ខ្លួន បន្ទាប់ពីព្យុះត្រូពិច Nalgae បានវាយប្រហារពាសពេញប្រទេសហ្វីលីពីនចាប់តាំងពីចុងសប្តាហ៍ ដែលបណ្តាលឱ្យមានទឹកជំនន់ និងការរអិលបាក់ដី។ សារព័ត៌មានក្នុងស្រុកបានដកស្រង់សម្តីលោក Bernardo Alejandro អ្នកនាំពាក្យក្រុមប្រឹក្សាកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិ បាននិយាយថា ពាក់កណ្តាលនៃការស្លាប់ដែលត្រូវបានរាយការណ៍ គឺមកពីតំបន់ស្វយ័តភាគខាងត្បូងនៃ Bangsamoro ៕

    អត្ថបទ៖ លីដា
    ប្រភព៖ CGTN

    Share This Post: