ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បើអ្នកមានបញ្ហាស្ពឹកដៃជើងរួមជាមួយនឹងអាការមួយចំនួននេះ កុំប្រហែសឲ្យសោះ ព្រោះវាជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ

    BY Khmernote Media December 31, 2018
    បើអ្នកមានបញ្ហាស្ពឹកដៃជើងរួមជាមួយនឹងអាការមួយចំនួននេះ កុំប្រហែសឲ្យសោះ ព្រោះវាជាសញ្ញានៃបញ្ហាធ្ងន់ធ្ងរ

    មនុស្សគ្រប់គ្នាអាចកើតមានអាការស្ពឹកដៃជើងដែលវាជារឿងធម្មតា តែបើក្នុងករណី ដែលអ្នកកើតមានបញ្ហានេះរួមជាមួយនឹងអាការមួយចំនួនទៀតដូចជា ងងុយគេងខ្លាំង ក្តៅឬត្រជាក់ស្បែកខុសធម្មតា​ រមាស់នៅជុំវិញកន្លែងដែលស្ពឹកនោះ ឬមានការឈឺចាប់តាមតាមសន្លាក់ សូមមេត្តាយកចិត្តទុកដាក់ឲ្យបានខ្ពស់ ព្រោះវាអាចជាសញ្ញានៃការកើតមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ខាងក្រោមនេះជាមូលហេតុដែលបណ្តាលឲ្យលោកអ្នកកើតមានបញ្ហាដូចបានរៀបរាប់ខាងលើនេះ៖

    ១. កង្វះនូវវីតាមីន B,B1,B6,B12 និងវីតាមីនE និងD

    ២. អាចដោយសារក្នុងរាយកាយរបស់អ្នកមានមេរោគមួយចំនួនដូចជាជំងឺសន្លាក់ធ្ងន់ធ្ងរ និងរើម

    ៣. ពេលខ្លះបង្កឡើង ដោយសារតែអ្នកធ្លាប់មានរបួស និងមានមេរោគផ្សេងៗឆ្លងចូលរបួសនោះ

    ៤. ការទទួលទានគ្រឿងស្រវឹងច្រើនហួសកម្រិតក៏ជំរុញឲ្យអ្នកមានបញ្ហានេះដែរ

    ៥. ការប្រើប្រាស់ថ្នាំពេទ្យហួសកម្រិត ឬក្នុងខ្លួនមានជាតិពុលច្រើន

    ៦. មានជំងឺប្រចាំកាយដូចជាជំងឺថ្លើម ទឹកនោមផ្អែម ឬបញ្ហាគ្រាប់ឈាមជាដើម

    ៧. មានសត្វមានពឹសបានចឹកអ្នក

    ៨. មានបញ្ហាសរសៃឈាមក្នុងខួរក្បាល ឬក្រពេញទីរ៉ូអីត

    ដើម្បីទប់ស្កាត់ និងបង្ការបញ្ហាខាងលើនេះ អាចសាកល្បងតាមវិធីខាងក្រោមនេះ៖

    ១. សម្រាកឲ្យបានគ្រប់គ្រាន់

    ២. ធ្វើលំហាត់ប្រាណឲ្យបានទៀតទាត់

    ៣. ធ្វើសមាធិ ឬយូហ្គា

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay