អន្តរជាតិ
ចំនួនមរណភាពដោយសារការផ្អើលជាន់គ្នាក្នុងថ្ងៃបុណ្យ Halloween នៅកូរ៉េខាងត្បូង បានកើនឡើងដល់ ១៥៨ នាក់
BY autoadmin
November 14, 2022
អាជ្ញាធរកូរ៉េខាងត្បូងបាននិយាយនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់ដោយសារហ្វូងមនុស្សផ្អើលជាន់គ្នា នៅក្នុងសង្កាត់ Itaewon របស់ទីក្រុងសេអ៊ូល បានកើនឡើងដល់ ១៥៨ នាក់។ ការិយាល័យកណ្តាលប្រឆាំងគ្រោះមហន្តរាយ និងសុវត្ថិភាពបាននិយាយថា ជនរងគ្រោះគឺជាស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់ ដែលមានអាយុខ្ទង់ ២០ឆ្នាំ។

គួរឱ្យដឹងដែរថា ពលរដ្ឋកូរ៉េខាងត្បូងសរុបចំនួន ១៣២ នាក់ និងជនបរទេស ២៦ នាក់បានស្លាប់ នៅក្នុងអំឡុងពេលហ្វូងមនុស្សផ្អើលជាន់គ្នានៅក្នុងសង្កាត់ Itaewon កាលពីថ្ងៃទី២៩ ខែតុលា។ ពិធីបុណ្យសពសម្រាប់ពលរដ្ឋកូរ៉េខាងត្បូងចំនួន ១៣០ នាក់ ត្រូវបានបញ្ចប់ ហើយសាកសពជនបរទេស ២៤ នាក់ ត្រូវបានបញ្ជូនទៅកាន់ប្រទេសកំណើតរបស់ពួកគេ។ អាជ្ញាធរបាននិយាយថា ក្នុងចំណោមអ្នករបួសទាំង ១៩៦ នាក់ នៅមាន ១០ នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅឡើយ៕


អត្ថបទ៖ លីដា
ប្រភព៖ យ៉ុងហាប់