អន្តរជាតិ

តុលាការក្រុងតូក្យូចំនួន ២ បានលុបចោលការកាត់ក្តីរបស់ខ្លួន បន្ទាប់ពីមានការគម្រាមបំផ្ទុះគ្រាប់បែក

BY
autoadmin
November 14, 2022

តុលាការក្នុងទីក្រុងតូក្យូចំនួន ២ បានលុបចោលការកាត់ក្តីដែលគ្រោងធ្វើឡើងនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារតែការគំរាមកំហែងដោយគ្រាប់បែក។ តុលាការជាន់ខ្ពស់ទីក្រុងតូក្យូបាននិយាយថា មានមនុស្សគម្រាមបំផ្ទុះអគាររដ្ឋាភិបាលនៅកណ្តាលទីក្រុងតូក្យូ ប្រហែលម៉ោង ១:៣០ នាទីរសៀល នៅ​ថ្ងៃច័ន្ទ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

អគារ​នេះ​មានទាំង​តុលាការ​ជាន់​ខ្ពស់ និង​តុលាការ​ក្រុង​តូក្យូ ហើយបន្ទាប់ពីបានពិគ្រោះជាមួយប៉ូលីស តុលាការជាន់ខ្ពស់បានដាក់កម្រិតការចូលទៅកាន់អគាររយៈពេល ២ម៉ោង ចាប់ពីថ្ងៃត្រង់ ហើយអ្នកទស្សនាត្រូវបានជម្លៀសចេញ។ ការ​ជំនុំ​ជម្រះ​បាន​កំណត់​នៅ​តុលាការ​ទាំង​ ២ ​ចន្លោះ​ពី​ម៉ោង ១ ដល់​ម៉ោង ២ និង ៣០ នាទី​រសៀល ត្រូវបានលុបចោល៕

អត្ថបទ៖ លីដា
ប្រភព៖ Nippon

Share This Post: