ចំនួនមរណភាពដោយសារគ្រោះរញ្ជួយដីនៅឥណ្ឌូនេស៊ីម្សិលមិញនេះ បានកើនឡើងដល់ ១៦២ នាក់ហើយ
- BY
- autoadmin
- November 22, 2022
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ ដែលបានវាយប្រហារលើកោះជ្វា របស់ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃចន្ទម្សិលមិញ បានកើនឡើងដល់ ១៦២ នាក់ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera ។ ការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ បានវាយប្រហារភាគខាងលិចកោះជ្វានៅពេលរសៀល ខណៈទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិបាននិយាយថា មនុស្ស ១៦២ នាក់ ត្រូវបានបញ្ជាក់ថាបានស្លាប់នៅក្នុងស្រុក Cianjur នៃខេត្តជ្វាខាងលិច។

ក្រុមមន្ត្រីបាននិយាយថា មនុស្ស ២៥នាក់ នៅតែជាប់នៅក្នុងកំទេចកំទីសំណង់ដែលបានដួលរលំ ខណៈដែលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះត្រូវបានរារាំង ដោយសារកង្វះខាតឧបករណ៍ធុនធ្ងន់ និងការបាក់ដី។ គ្រោះរញ្ជួយដីបានធ្វើឱ្យដួលរលំ ឬខូចខាតយ៉ាងធ្ងន់ធ្ងរផ្ទះសម្បែង សាលារៀន និងអគារផ្សេងៗទៀតជាង ២,២០០ កន្លែង។ មនុស្សប្រហែល ១៣,០០០ នាក់ កំពុងជ្រកក្នុងជម្រកបណ្ដោះអាសន្ន និងសំណង់ផ្សេងៗទៀត។ អាជ្ញាធរឥណ្ឌូណេស៊ីបានអំពាវនាវឱ្យប្រជាជននៅឱ្យឆ្ងាយពីអគារដែលរងការខូចខាត ខណៈការរញ្ជួយតូចៗនៅតែបន្ត៕




អត្ថបទ៖ លីដា
ប្រភព៖ Aljazeera
- Share This Post:






