ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ទិដ្ឋភាពស្អាតៗនៃការហាត់សមត្រៀមសម្រាប់ទិវា​អបអរ​ជ័យជំនះ​៧មករា

    BY Khmernote Media January 5, 2019
    ទិដ្ឋភាពស្អាតៗនៃការហាត់សមត្រៀមសម្រាប់ទិវា​អបអរ​ជ័យជំនះ​៧មករា

    រាជធានី​ភ្នំពេញ៖ សល់​ត្រឹម​រយៈ​ពេល​២​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ទិវា​អបអរ​ជ័យជំនះ​៧មករា​ នឹង​ឈាន​ចូល​មកដល់ ហេតុ​នេះ​ទើប​នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក បាន​រៀប​ចំ​ការ​ហាត់​សម​ជា​ថ្មី​ម្តង​ទៀត ដើម្បី​ធានា​បាន​ថា​ទិវា​នេះ​នឹង​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​តាម​ការ​គ្រោង​ទុក ដើម្បី​រំឮក​ដល់​ខួប​លើក​៤០​ឆ្នាំ​ ដែល​​​កម្ពុជា​រួច​ផុត​ពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ។ ​ ពិធី​ហាត់​សម​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២ នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ ដោយ​មានមហា​ជន​ចូលរួម​ហាត់​សម​យ៉ាង​ច្រើន​កុះករ។ សូម​ជម្រាបថា នេះ​ជា​ការ​ហាត់​សម​លើក​ទី​៣​ហើយ ដោយ​​លើក​ទី១ ​បាន​ប្រព្រឹត្ត​ទៅ​​នា​​ព្រឹក​ថ្ងៃ​ចន្ទ​ ២​រោច និង​លើក​ទី​២ នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ៥​រោច ខែ​មិគសិរ ឆ្នាំ​ច សំរឹទ្ធិស័ក ព.ស.២៥៦២៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay