ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    សញ្ញា ៧ យ៉ាងបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម

    BY Khmernote Media January 12, 2019
    សញ្ញា ៧ យ៉ាងបញ្ជាក់ថា អ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម

    ការស្ទះសរសៃឈាមក្រហម ឬសរសៃអាទែ គឺជាបញ្ហាសុខភាពធ្ងន់ធ្ងរមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត​ ខណៈដែលជនរងគ្រោះភាគច្រើនមិនសូវបានចាប់អារម្មណ៍ជាមួយនឹងបញ្ហាមួយនេះទេ។ ជាទូទៅបញ្ហានេះកើតឡើង ដោយកត្តាជាច្រើនដូចជា ការជក់បារីច្រើនហួសកម្រិត ធាត់លើសទម្ងន់ មានបញ្ហាសំពាធឈាម និងមានកម្រិតកូលេស្តេរ៉ុលក្នុងឈាមខ្ពស់ជាដើម។ ខាងក្រោមនេះជាសញ្ញា ៧ យ៉ាង ដែលបញ្ជាក់ថា លោកអ្នកកំពុងតែមានបញ្ហាស្ទះសរសៃឈាមក្រហម៖

    ១. មានការឈឺចាប់នៅក្នុងកំភួនជើង ភ្លៅ និងត្រគៀក ពេលដើរ ឬក្នុងអំឡុងពេលធ្វើសកម្មភាពផ្សេងៗ។

    ២. ឈឺទ្រូងជាញឹកញាប់ ដែលបញ្ហានេះកើតមានព្រោះលំហូរឈាមទៅកាន់បេះដូងថយចុះ។

    ៣. លោកអ្នកចេះតែស្រវាំងភ្នែកជាប្រចាំ ទោះនៅក្នុងពេលដែលលោកអ្នកមានអារម្មណ៍ថាស្រួលខ្លួនក៏ដោយ។

    ៤. ខ្នងផ្នែកខាងក្រោមរបស់លោកអ្នកឈឺចាប់ជាប្រចាំ ទាំងពេលអង្គុយ និងពេលដើរ។

    ៥. ដកដង្ហើមថប់ៗ និងឆាប់ហត់ជាងធម្មតា។

    ៦. ដៃ និងជើងរបស់លោកអ្នក ត្រជាក់ជាប្រចាំ។

    ៧. មានអាការវិលមុខ និងអស់កម្លាំងជាប្រចាំ។

    ក្នុងករណីដែលលោកអ្នកកើតមានអការទាំង ៧ ខាងលើនេះ សូមប្រញាប់ទៅជួបវេជ្ជបណ្ឌិតជាបន្ទាន់៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ brightside

    Share This Post:
    MPO4D jitutoto mpo4d Mpoplay