អន្តរជាតិ

ឥណ្ឌូណេស៊ីទាញសញ្ញាព្រមានអំពីភ្នំភ្លើង Semeru ដល់កម្រិតខ្ពស់បំផុត បន្ទាប់ពីការផ្ទុះកាលពីម្សិលមិញ

BY
autoadmin
December 5, 2022

អាជ្ញាធរឥណ្ឌូណេស៊ីបានបង្កើនការព្រមានសម្រាប់ភ្នំភ្លើង Semeru នៅលើកោះចាវ៉ា ដល់កម្រិតខ្ពស់បំផុតនៅលើមាត្រដ្ឋានកម្រិតទី៤ បន្ទាប់ពីការផ្ទុះកាលពីថ្ងៃអាទិត្យ។ ទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនិយាយថា ភ្នំភ្លើងកម្ពស់ ៣៦០០ ម៉ែត្រមួយនោះ បានបញ្ចេញផេះឡើងដល់កម្ពស់ប្រហែល ១៥០០ ម៉ែត្រ ហើយលំហូរកម្អែរបស់វា ត្រូវបានគេសង្កេតឃើញមាននៅផ្នែកខ្លះផងដែរ។

មជ្ឈមណ្ឌល​សម្រាប់​បន្ទុះភ្នំភ្លើង និង​គ្រោះ​មហន្តរាយ​ភូមិសាស្ត្រ​ឥណ្ឌូណេស៊ី​ បាន​ហាមប្រាម​រាល់​សកម្មភាព​ទាំងអស់​ក្នុង​រង្វង់ ៨ គីឡូម៉ែត្រ​នៃ​កំពូលភ្នំ ហើយ​កំពុង​អំពាវនាឱ្យប្រជាជន​ជម្លៀស​ចេញ។ ភ្នំភ្លើង Semeru បានផ្ទុះឡើងកាលពីថ្ងៃទី៤ ខែធ្នូឆ្នាំមុន ដែលបណ្តាលឱ្យមានកម្អែហូរចុះ និងបានសម្លាប់អ្នកស្រុកជាង ៥០ នាក់ និងបង្ខំមនុស្សជាង ១០,០០០ នាក់ ត្រូវជម្លៀសចេញ៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: