ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    អត់មានលេងសើចឡើយ! គ្រាន់តែប្រមាថស្តេចម៉ាឡេស៊ីភ្លាម ត្រូវបាត់បង់ការងារភ្លែតតែម្តង

    BY Khmernote Media January 9, 2019
    អត់មានលេងសើចឡើយ! គ្រាន់តែប្រមាថស្តេចម៉ាឡេស៊ីភ្លាម ត្រូវបាត់បង់ការងារភ្លែតតែម្តង

    យើងទាំងអស់គ្នាដឹងហើយថា នរណាម្នាក់ដែលបញ្ចេញមតិរិះគន់ និងប្រមាថព្រះមហាក្ស ពួកគេអាចទទួលខុសត្រូវចំពោះនូវអ្វីដែលគេបាននិយាយ។ ជាការពិតណាស់មានមនុស្សមួយចំនួនត្រូវបានចាប់ខ្លួនពីបទធ្វើបែបនេះកាលពីអតីតកាល ស្រដៀងគ្នានេះដែរជនជាតិម៉ាឡេស៊ីមួយរូបកំពុងទទួលរងនូវការរិះគន់ ដោយសារគេបានរិះគន់មកលើ Agong ដែលជាអតីតព្រះមហាក្សដែលទើបតែលាលែងពីរាជបល្ល័ង្ក។ យោងតាមកាសែត Malay Mail បុរសម្នាក់នោះមានឈ្មោះថា Eric Liew ហើយគាត់ពេលនេះបានបាត់បង់ការងាររបស់គាត់ជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Cisco (M) Sdn Bhd បន្ទាប់ពីមានប្រជាជនម៉ាឡេស៊ីជាច្រើនបានអំពាវនាវឱ្យមានសកម្មភាពបន្ទាន់ចំពោះបុគ្គលិកមួយនេះតាមរយៈគេហទំព័រ Facebook របស់ Cisco អាស៊ាន។

    ក្រៅពីការបះបោរតាមប្រព័ន្ធអ៊ីនធឺណេត សមាជិកគណបក្សប្រឆាំងជាច្រើនក៏បានទៅកាន់ការិយាល័យរបស់ Cisco ជាមួយនឹងអនុស្សរណៈដែលតម្រូវឱ្យមានវិធានការវិន័យប្រឆាំងនឹងអាកប្បកិរិយាមិនសមរម្យរបស់ Eric Liew ដោយកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ គាត់បានបញ្ចេញមតិយោបល់មិនល្អមកលើស្តេច Sultan Muhammad V នៅក្រោមការប្រកាសអំពីការលាលែងរបស់គាត់ជា Agong ។ ពាក្យសំដីរបស់បុរសនោះគឺមានខ្លឹមសារដូចខាងក្រោម៖

    បន្ទាប់មក Cisco ASEAN បានបង្ហោះលើ Facebook ដើម្បីប្រកាសថា Eric Liew លែងធ្វើការឱ្យក្រុមហ៊ុនទៀតហើយ និងបន្ថែមថា សំដីរបស់បុរសនេះមិនតំណាងឱ្យទស្សនៈរបស់ Cisco ទេ។ ការសុំទោសរបស់ពួកគេបានសរសេរថា Cisco ជឿជាក់យ៉ាងមុតមាំក្នុងការគោរព និងគោរពដល់ប្រពៃណី និងច្បាប់ក្នុងស្រុករបស់ម៉ាឡេស៊ី។ ការកត់សម្គាល់នេះត្រូវបានធ្វើឡើងដោយបុគ្គលិកក្នុងសមត្ថភាពផ្ទាល់ខ្លួនរបស់គាត់ ហើយមិនតំណាងឱ្យទស្សនៈរបស់ Cisco ទេ។ ពួកយើងសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះ ហើយបុគ្គលិកនោះក៏បានសុំអភ័យទោស និងលែងមានវត្តមានក្នុងក្រុមហ៊ុន Cisco ទៀតហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ worldofbuzz

    Share This Post:
    MPO4D jitutoto mpo4d Mpoplay