ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរសម្នាក់ត្រូវគេដាក់គុកច្រលំអស់២៥ឆ្នាំ ចុងក្រោយបានត្រឹមទទួលប្រាក់សំណងជិត ៧០ ម៉ឺនដុល្លារ

    BY Khmernote Media January 11, 2019
    បុរសម្នាក់ត្រូវគេដាក់គុកច្រលំអស់២៥ឆ្នាំ ចុងក្រោយបានត្រឹមទទួលប្រាក់សំណងជិត ៧០ ម៉ឺនដុល្លារ

    ចិន៖ បុរសម្នាក់ទទួលបានប្រាក់សំណងចំនួន ៤,៦ លានយន់ (៦៧១,០០០ ដុល្លារអាមេរិក) បន្ទាប់ពីគាត់ត្រូវបានគេឃុំខ្លួនដោយច្រលំអស់រយៈពេល ២៥ ឆ្នាំ ជុំវិញករណីឃាតកម្មមួយ។ សូមរម្លឹកឡើងវិញថា កាលពីឆ្នាំ ១៩៩០​ លោក Liu Zhonglin ដែលបច្ចុប្បន្នមានអាយុ ៥០ ឆ្នាំ ត្រូវបានគេចោទប្រកាន់ថា បានរំលោភ និងសម្លាប់ស្រ្តីម្នាក់នៅក្នុងខេត្ត  Jilin ក្រុង Dongliao ប្រទេសចិន ហើយពេលនោះគាត់ត្រូវបានគេផ្តន្ទាទោសឲ្យជាប់គុកអស់មួយជីវិត។

    យ៉ាងណាក្តី ២៥ ឆ្នាំ ក្រោយមកការពិតត្រូវបានលាតត្រដាងដោយបង្ហាញថា ការពិតគាត់មិនមែនជាឃាតកនោះទេ ហើយគាត់ត្រូវបានគេទម្លាក់កំហុសដាក់ប៉ុណ្ណោះ។ បន្ទាប់ពីរកឃើញការពិតដូចនេះ គាត់ក៏ត្រូវបានដោះលែងវិញ ហើយគាត់ក៏បានប្ដឹងទាមទាសំណងវិញដែរ។ រហូតមកទល់នឹងពេលនេះ គាត់ទទួលបានប្រាក់សំណងចំនួន ៦៧១,០០០ ដុល្លារអាមេរិក ពីការចាប់ខ្លួនដោយច្រលំ និងរស់នៅក្នុងគុកអស់រយៈពេល ២៥ ឆ្នាំមកនេះ៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ shanghai

    Share This Post:
    MPO4D jitutoto mpo4d Mpoplay