អន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារខេត្តជ្វា​ខាង​លិច​ របស់ប្រទេសឥណ្ឌូនេស៊ី

BY
autoadmin
December 8, 2022

ទីភ្នាក់ងារភូគព្ភសាស្ត្រ BMKG របស់ប្រទេសឥណ្ឌូណេស៊ី បាននិយាយថា ការរញ្ជួយដីកម្រិត ៥.៨ រ៉ិចទ័រ បានវាយប្រហារខេត្តជ្វា​ខាង​លិច​ របស់ឥណ្ឌូនេស៊ី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែមិនបានបង្កឱ្យមានការព្រមានពីរលកយក្សស៊ូណាមិនោះទេ។ ទីភ្នាក់ងារនេះបាននិយាយថា ចំណុចកណ្តាលនៃការរញ្ជួយដីមានចម្ងាយ ២២ គីឡូម៉ែត្រពីទីក្រុង Sukabumi ក្នុងជម្រៅ ១០៤ គីឡូម៉ែត្រ។

មិន​ទាន់​មាន​របាយ​ការណ៍​ភ្លាមៗ​អំពី​ការ​ខូច​ខាត ឬ​អ្នក​ស្លាប់​ដោយ​សារ​គ្រោះ​រញ្ជួយ​ដី​នេះ​ទេ។ រំលឹកដែរថា កាល​ពី​ខែ​មុននេះ ប្រទេសឥណ្ឌូនេស៊ីក៏មានការ​រញ្ជួយ​ដី​កម្រិត ៥.៦ រ៉ិចទ័រ ​នៅ​ខេត្ត​ជ្វា​ខាង​លិច​ដូចគ្នានេះ ដែលបាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៣៣១​នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ CGTN

Share This Post: