អន្តរជាតិ

Apple គ្រោងនឹងធ្វើការអ៊ិនគ្រីបទិន្នន័យមួយចំនួនទៅក្នុង Cloud ដើម្បីជំរុញ​សុវត្ថិភាពអ្នកប្រើប្រាស់

BY
autoadmin
December 9, 2022

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple គ្រោងនឹងធ្វើការអ៊ិនគ្រីបទិន្នន័យរបស់អ្នកប្រើប្រាស់ រក្សាទុកក្នុងនៅលើ Cloud ។ វិធានការ​នេះ​គឺ​មាន​គោល​បំណង​ជំរុញ​សន្តិសុខ ប៉ុន្តែ​ក៏​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​មួយ​ចំនួន​ផង​ដែរ។ ក្រុមហ៊ុននិយាយថា ខ្លួននឹងអ៊ិនគ្រីបទិន្នន័យដូចជា៖ រូបថត និងសារ ទុកនៅលើ Cloud ។ Apple បានឱ្យដឹងថា មុខងារនេះនឹងមានសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកនៅចុងឆ្នាំនេះ និងទូទាំងពិភពលោកនៅឆ្នាំក្រោយ។

កំណត់ត្រាបង្ហាញថា ការបំពានទិន្នន័យផ្ទាល់ខ្លួនកាលពីឆ្នាំមុនតែមួយមានរហូតដល់ ១.១ ពាន់លានករណី ហើយ Apple និយាយថា ការអ៊ិនគ្រីបរបស់ខ្លួនអាចការពារការបំពានបែបនេះឱ្យបានយ៉ាងទូលំទូលាយ។ ប៉ុន្តែអ្នកជំនាញមួយចំនួនបានចង្អុលបង្ហាញថា ការអ៊ិនគ្រីបអាចរារាំងការស៊ើបអង្កេតរបស់អាជ្ញាធរអនុវត្តច្បាប់នៅជុំវិញពិភពលោក។ នាពេលកន្លងមក Apple ក៏ធ្លាប់បានច្រានចោលសំណើពីអ្នកអនុវត្តច្បាប់ ដែលស្នើឱ្យមានដោះសោរស្មាតហ្វូនដែលពាក់ព័ន្ធនឹងបទឧក្រិដ្ឋ ប៉ុន្តែក្នុងករណីខ្លះ Apple ក៏បានផ្ដល់ទិន្នន័យពី Cloud ផងដែរ។ នៅពេលដែលទិន្នន័យនោះត្រូវបានអ៊ិនគ្រីប វាអាចកាន់តែពិបាកក្នុងការផ្តល់រាល់ទិន្នន័យទៅដល់អាជ្ញាធរ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: