ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    បុរស​ម្នាក់​ជាប់​នៅ​ក្នុង​លូ​១០​ថ្ងៃ​ ផឹក​ទឹកលូ​ធ្វើ​ជា​អាហារ​

    BY Khmernote Media January 11, 2019
    បុរស​ម្នាក់​ជាប់​នៅ​ក្នុង​លូ​១០​ថ្ងៃ​ ផឹក​ទឹកលូ​ធ្វើ​ជា​អាហារ​

    ​ភ្នំពេញ​ ៖​ បុរស​ម្នាក់​មិនដឹង​ថា​ បាន​ចូល​ទៅ​សំងំ​លាក់ខ្លួន​នៅ​ក្នុង​លូ​ពី​ពេល​ណា​ តែ​ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​ កាលពី​ម៉ោង​៨​យប់​ ថ្ងៃ​ទី​៩​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ទល់មុខ​ផ្ទះ​ឧកញ៉ា​ម្នាក់​ នៅ​ចំណុច​ផ្លូវ​ព្រះ​មុនី​រ៉េ​ត​ សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ ។​

    ​តាម​ប្រភព​ពី​ពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ ពួក​គាត់​បាន​ជិះ​ម៉ូតូ​ឆ្លងកាត់​ទីនោះ​ ក៏​ស្រាប់តែ​លឺ​សំលេង​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ស្រែកហៅ​ពី​ក្នុង​លូ​ និង​លើ​ដៃ​ខ្វៃៗ​ឱ្យ​ជួយ​ ស្រប​ពេល​នោះ​ដែរ​ ពួក​គាត់​ក៏​បាន​ឈប់​ម៉ូតូ​រក​មើល​ក្នុង​លូ​ ស្រាប់តែ​ឃើញ​បុរស​នោះ​សំងំ​នៅ​ក្នុង​លូ​មិនដឹង​តាំងពី​ពេល​ណា​ បន្ទាប់​ពី​ឃើញ​ហេតុការណ៍​នេះ​ ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ក៏​បាន​នាំ​គ្នា​គាស់​គម្រប​លូ​ ដើម្បី​បើក​ឱ្យ​បុរស​រូប​នោះ​ចេញ​មក​ក្រៅ​ ។​

    បន្ទាប់​ពី​បាន​ចេញពី​ក្នុង​លូ​មក​ក្រៅ​ហើយ​ បុរស​រូប​នោះ​ហាក់បីដូច​និយាយ​វង្វេងវង្វាន់​ថា​ រូបគេ​បាន​ចូល​ទៅ​ក្នុង​លូ​អស់​រយៈពេល​១០​ថ្ងៃ​មក​ហើយ​ រាល់ថ្ងៃ​ហូប​ទឹកលូ​ធ្វើ​ជា​អាហារ​ ។​ ​ក្រោយ​ពេល​កើតហេតុ​ បុរស​រូប​នោះ​ ត្រូវ​បាន​ខាង​មន្ទីរ​សង្គមកិច្ច​មក​ទទួលយក​ទៅ​ស្នាក់​នៅ​មួយ​យប់​សិន​ ៕

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post:
    MPO4D jitutoto mpo4d Mpoplay